BREAKING NEWS

ខុសពីខ្មែរ! រដ្ឋមន្ត្រី​សុខាភិបាល​ថៃ ព្រមាន​ដេញ​បរទេស​ចេញទៅ​វិញ បើ​ពួកគេ​អត់​ពាក់​ម៉ាស់​

Spread the love

ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ BTS Siam នា​ព្រឹក​ថ្ងៃទី​៧ ខែកុម្ភៈ បាន​បញ្ជាក់ថា ជនបរទេស​ដែលមាន​អាកប្បកិរិយា​មិន​គប្បី នឹងត្រូវ​រាយការណ៍​ទៅ​ស្ថានទូត​របស់​ពួកគេ​។ ប្រសិនបើ​ពួកគេ​មិន​ព្រម​ពាក់​ម៉ាស់ តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ​ថៃ មធ្យោបាយ​តែមួយគត់ គឺ​ដេញ​ពួកគេ​ចេញពី​ថៃ​តែម្តង​។​

​តាម​ការផ្សាយ​របស់ Khaosod English រដ្ឋមន្ត្រី​សុខាភិបាល​ថស កត់សម្គាល់ថា ជនជាតិ​ចិន និង​អាស៊ី​ផ្សេងទៀត​បាន​ពាក់​ម៉ាស់ ប៉ុន្តែ​ជនជាតិ​អឺរ៉ុប​មួយចំនួន មិន​បានធ្វើ​ដូច្នោះ​ឡើយ​។ ទោះបីជា​ម៉ាស់ មិនអាច​ទប់ស្កាត់​មេរោគ​បាន​១០០​ភាគរយ តែ​ក៏​ឲ្យ​ជួយ​ការពារ​បាន​ខ្លះ​ផងដែរ​។​

​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​៧ ខែកុម្ភៈ នេះ ថៃ រកឃើញ​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​២៥​ករណី ដោយមាន​ទាំង​ទេសចរ​ចិន និង​ជនជាតិ​ចិន ដែល​ក្នុងនោះ ៩​ករណី​ត្រូវបាន​អះអាងថា ជាសះស្បើយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​៕ អត្ថបទ៖ ថ្មីៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*