BREAKING NEWS

រន្ធត់ណាស់! ចំនួនអ្នកស្លា ប់កើនដល់២៥នាក់ ក្នុងការបា ញ់ប្រ ហារ នៅឯទីក្រុង Korat ប្រទេសថៃ

Spread the love

(បាងកក)៖ ប៉ូលិស និងទាហានថៃ បានសង្រ្គោះមនុស្សរាប់រយនាក់ចេញពីផ្សារទំនើបមួយកន្លែង កាលពីយប់ថ្ងៃសៅរ៍ ខណៈពួកគេកំពុងបន្តតាម ប្រមា ញ់ទាហានជាខ្មាន់កាំភ្លើ ងម្នាក់ ដែលបានបាញ់សម្លា ប់មនុស្សយ៉ាងហោច២៥នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។

ហេតុការណ៍បា ញ់ប្រហា រដ៏សាហាវមួយ បានកើតឡើងនៅម៉ោងប្រមាណ ៣៖៣០នាទីរសៀល កាលពីថ្ងៃសៅរ៍ នៅពេលទាហានម្នាក់ឈ្មោះ Jakraphanth Thomma បា ញ់សម្លា ប់មេបញ្ជាការម្នាក់របស់ខ្លួនឯង និងមនុស្សពីរនាក់ផ្សេងទៀត នៅឯបន្ទាយទ័ព Surathampithak មុននឹង រូបគេយកកាំភ្លើ ង ម៉ាក M60 machine gun រត់គេចខ្លួនសំដៅទៅរកផ្សារទំនើបមួយ នៅក្នុងទីក្រុង Nakhon Ratchasima (Korat) ហើយបាន បើកការបា ញ់ប្រ ហារលើហ្វូងមនុស្សដោយបណ្ដាលឱ្យមានអ្នកស្លា ប់២៥នាក់ និង៣១នាក់ទៀតរងរបួស ខណៈអាជ្ញាធរថៃជឿថាចំនួនអ្នកស្លា ប់ អាចនឹងបន្តកើនឡើង ដោយសារតែមានអ្នករងរបួសធ្ងន់ជាច្រើននាក់ផងដែរ។

យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ មិនទាន់បញ្ជាក់លម្អិតពីមូលហេតុនៅពីក្រោយការបា ញ់ប្រហា រនេះ នៅឡើយទេ តែខ្មាន់កាំភ្លើ ង បាន បង្ហោះសារមួយចំនួននៅលើ Facebook ដែលមានខឹ្លមសារដូច្នេះថា៖ «ខ្ញុំពិតជានឿយហត់ណាស់…ខ្ញុំមិនអាចកម្រើកសូម្បីតែម្រាមដៃរបស់ខ្ញុំ។ តើ ខ្ញុំគួរតែចុះចាញ់មែនទេ? …រកស៊ីមានបានដោយសារតែពុករលួយ និងកេងប្រវ័ញ្ចពីអ្នកដទៃ។ តើពួកគេគិតថាអាចយកលុយទាំងនោះទៅចាយ នៅឋាន រកមែនឬទេ»៕ អត្ថបទ៖ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*