ហ្វេសប៊ូក៖ ទំនាក់ទំនងបណ្ដាញសង្គមកំពុងក្លាយជាទិសដៅទីមួយដែលមនុស្សទូទាំងពិភពលោកកំពុងតែ ប្រើប្រាស់ជាប្រចាំថ្ងៃ សម្រាប់បម្រើដល់ ទំនាក់ទំនង ការកំសាន្ត ចំណេះដឹង ចែករំលែកអ្វីថ្មីៗ សុខភាព និង សម្រស់ជាដើម…។
ហើយសព្វថ្ងៃនេះបណ្ដាញសង្គមដ៏ល្បីជាច្រើនដូចជា Facebook, Tik Tok, BIGO Live , Tutu Live …ជាពិសេសពិភពកំសាន្តដ៏ធំជាងគេក្នុងលោកគឺYouTube កំពុងក្លាយជាទីដែលមនុស្សសម័យទំនើបខំបញ្ចេញសិល្បៈ ឬ សង្គមផ្សេងអោយពិភពលោកបានដឹង។
ថ្មីៗនេះដែរមានយុវតីមួយចំនួនដើម្បីទាក់ទាញការចូលទស្សនាអោយបានច្រើន និងចង់បានlikeច្រើន នាំគ្នាថតលាត់អាវបញ្ចេញកេរ្តិ៍ខ្មាស នាំឲ្យមានការរិះគន់យ៉ាងខ្លាំង។
សូមអធ្យាស្រ័យចំពោះការចែកចាយបន្តរូបភាពមួយនេះ យើងខ្ញុំមិនមានគោលបំណងផ្សព្វផ្សាយ បន្ទាបតម្លៃស្ត្រីនោះទេ តែយើងខ្ញុំសូមអោយយុវជនគួរស្រឡាញ់កិត្តិយសខ្លួនឯង និងគ្រួសារ មិនគួរយកភាពជានារីមកបំផ្លាញនៅមុខកាមេរ៉ាបែបនេះទេ៕
Be the first to comment