BREAKING NEWS

អាណិតខ្មែរក្រោមណាស់! អាជ្ញាធរ​វៀតណាម​ ដកហូត​លិខិតឆ្លងដែន​កម្ពុជា​ របស់​ព្រះតេជព្រះគុណ​ សឺន​ ទី

Spread the love

នៅ​ថ្ងៃទី​ ១០​ កុម្ភៈ​ នេះ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​ ជុំវិញ​អាជ្ញាធរ​វៀតណាម​ ដកហូត​លិខិតឆ្លងដែន​កម្ពុជា​ របស់​ព្រះតេជព្រះគុណ​ សឺន​ ទី​ ខណៈ​ព្រះអង្គ​និមន្ត​ពី​ប្រទេស​កម្ពុជា​ ដើម្បី​ទៅ​សួរសុខទុក្ខ​ញាតិញោម​របស់​ខ្លួន​ ដែល​មាន​ស្រុកកំណើត​ នៅ​ឯខេត្ត​ឃ្លាំង​ ទឹកដី​កម្ពុជាក្រោម​ ហើយក៏​ត្រូវ​បាន​នគរបាល​យួន​កោះ​និមន្ត​ទៅ​សួរចម្លើយ​ និង​ដកហូត​លិខិតឆ្លងដែន​ផង​ កាលពី​ថ្ងៃទី​ ២៤​ មករា​ ។

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​ ចំពោះ​ករណីនេះ​ ។ ជាមួយគ្នា​នេះ​ដែរ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ក៏បាន​ជូនដំណឹង​នេះ​ ទៅ​ស្ថានទូត​ អង្គការ​ឃ្លាំ​មើល​សិ​ទិ្ធ​មនុស្ស​ (Human​ Rights​ Watch​) និង​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​ ដើម្បី​ជួយ​តាមដាន​ និង​ធ្វើអន្តរាគមន៍​ក្នុង​រឿង​នេះ​៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*