BREAKING NEWS

Update: គិតមកត្រឹមព្រឹកថ្ងៃអង្គារ ទី១១នេះ វីរុសកូរ៉ូណាសម្លា ប់មនុស្ស១០៨នាក់បន្ថែម សរុប១០១៨នាក់ហើយ…

Spread the love

អ្នកស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ឡើងដល់​១០១៨នាក់​ហើយ បើ​គិត​ត្រឹម​ម៉ោង​៧ និង៣០នាទីព្រឹក​ថ្ងៃ​អង្គារ ទី​១១ ខែកុម្ភៈ នេះ​។ តួលេខ​នេះ កើន​ពី​៩១០​នាក់ កាលពី​ថ្ងៃ​ម្សិលមិញ ដោយ​បន្ថែម​ករណី​ស្លាប់​១០៨​នាក់​ទៀត​។​

ក្រៅពី​កំណើន​តួលេខ​អ្នកស្លាប់​១០៣​នាក់​នៅ Hubei និង៥នាក់ទៀត ដោយម្នាក់ៗនៅប៉េកាំង, Tianjin, Heilongjiang, Anhui និងហេណាន គណៈកម្មាធិការ​សុខាភិបាល​ជាតិចិន ក៏បាន​បង្ហាញ​ទិន្នន័យ អ្នកជំងឺ​ដែល​ឡើងដល់​ប្រមាណ​៤៣០០០​នាក់ ក្នុងនោះ​ជិត​៤០០​នាក់​ស្ថិតនៅ​ក្រៅប្រទេស​ចិន និង​៧០​នាក់​នៅ​តំបន់​រដ្ឋបាល​ពិសេស ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់​។​

​ក្នុងចំណោម​នោះ អ្នកជំងឺ​ជាង​៧០០០​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ជិត​៤០០០​នាក់ ត្រូវបាន​ព្យាបាល​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។​

​ថា អ្នកស្លាប់​ដោយសារ​កូ​រ៉ូ​ណា​វីរុស​កើន​ដល់​៩០៤​នាក់ ខណៈ​តួលេខ​កាលពី​ម្សិលមិញ គឺ​៨១៣​នាក់​។ អ្នកស្លាប់​ស្ទើរតែ​ទាំងអស់​ស្ថិតក្នុង​ប្រទេស​ចិន ជាពិសេស​ក្រុង​វូ​ហាន ទីតាំង​ដែល​ផ្ទុះ​ជំងឺ​ដំបូង ក្រៅពីនោះ មាន​១​ករណី​នៅ​ហ្វីលីពីន និង​១​ករណី​ទៀត​នៅ​ហុងកុង​ដែលជា​តំបន់​រដ្ឋបាល​ពិសេស​។​

​ក្រៅពី​ចិន និង​រដ្ឋបាល​ពិសេស​ហុងកុង ម៉ា​កាវ និង​តៃវ៉ាន់ ប្រទេស​២៤​ផ្សេងទៀត​ដែលមាន​អ្នកជំងឺ​កូ​រ៉ូ​ណាវី​រុស​រួមមាន ជប៉ុន (​បញ្ចូល​ទាំង​អ្នកជំងឺ​នៅលើ​នាវា​ទេសចរណ៍ Diamond Princess) សិង្ហ​បុរី ថៃ កូរ៉េខាងត្បូង អូស្ត្រាលី ម៉ាឡេស៊ី បារាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ វៀតណាម អេ​មី​រ៉ា​ត​អារ៉ាប់​រួម កាណាដា អ៊ីតាលី រុស្ស៊ី ចក្រភព​អង់គ្លេស កម្ពុជា ហ្វាំ​ង​ឡង់ ឥណ្ឌា ណេ​ប៉ាល់ ហ្វីលីពីន ស្រីលង្កា ស៊ុយអែត អេ​ស្ប៉ា​ញ និង​បែលហ្ស៊ិក​៕ អត្ថបទ៖ ថ្មីៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*