BREAKING NEWS

អ្នក​ជំនាញថា កម្មករ​ប្រមាណ​៨០ម៉ឺននាក់​អាច​នឹង​បាត់​បង់​ការងារ ប្រសិន​កម្ពុជា​បាត់បង់​EBA​

Spread the love

EBA «ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​សព្វាវុធ Everything but not Arm» របស់​សភាព​អឺរ៉ុប​(EU) និង​ត្រូវ​វាយ​តម្លៃ​ឈាន​ដល់​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១២ កុម្ភៈ ឆ្នាំ​២០២០​ខាង​មុខ​នេះ​ហើយ។ ជុំ​វិញ​បញ្ហា​ EBA នេះ​ដែរ អ្នក​ជំនាញ​សេដ្ឋកិច្ច​ លោក ង៉ែត ជូ បាន​លើក​ឡើង​ថា ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ដក​ EBA ពី​កម្ពុជា កម្មករ​ប្រមាណ​៨០ម៉ឺននាក់​អាច​នឹង​ប្រឈម​នឹង​ការ​បាត់បង់​ការងារ។

ឆ្លើយ​ប្រាប់​គេហទំព័រ Bizkhmer លោក​ ង៉ែត ជូ បាន​លើក​ឡើង​ថា កម្មករ​ប្រមាណ​៨០ម៉ឺន​នាក់ អាច​ប្រឈម​នឹង​ការ​បាត់បង់​ការ​ងារ​ធ្វើ ប្រសិន​បើ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដូច្នេះ​ប្រសិន​បើ​កម្មករ​ប្រមាណ​ជា​ជិត​១លាន​នាក់​នេះ​បាត់បង់​ការងារ​ ដោយ​យើង​គិត​តែ​ប្រាក់​ខែ​គោល​ចំនួន​១៩០ដុល្លារ​ក្នុង​មួយ​ខែ​ នោះ​ក្នុង​១ខែ​យើង​អាច​នឹង​បាត់បង់​ចំណូល​រហូត​ដល់​ ១៥២លានដុល្លារ​ ហើយ​ប្រសិន​បើ​គិត​ជា​ចំណូល​ប្រចាំ​ឆ្នាំ​វិញ​គឺ​យើង​នឹង​បាត់បង់​ប្រមាណ​ជា​ ១៨៤២លានដុល្លារអាមេរិក​ឯណោះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ផល​ប៉ះពាល់​ដែល​កើត​ឡើង​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA នៅ​មិន​ទាន់​ចេញ​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ ថា​វា​មាន​ផល​ប៉ះពាល់​កម្រិត​ណា​ដល់​សេដ្ឋកិច្ច​កម្ពុជា​។ យោង​តាម​កាសែត កោះសន្តិភាព លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​ង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) មាន​ប្រសាសន៍​ថា​« ខ្ញុំ​តែងតែ​មាន​ទំនុក​ចិត្ត​ថា​នឹង​មិន​មានការ​ដក​ទាំងស្រុង​ទេ​។ ខ្ញុំ​កាន់តែ​មាន​ទំនុក​ចិត្ត​បើ​និយាយ​ពី​ការ​អនុវត្តន៍​លក្ខខណ្ឌ​ការងារ និង​ការ​គោរព​សិទ្ធិ​ការងារ​ចំពោះ​កម្មករ​និយោជិក​ក្នុង​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​»។

ជុំវិញ​បញ្ហា​នេះ​ផង​ដែរ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ធ្លាប់​បាន​លើក​ឡើង​ថា​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​គ្រប់មុខ​ទំនិញ​លើកលែងតែ​អាវុធ (EBA) របស់​សហភាព​អឺរ៉ុប​EU​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​មាន​ប្រមាណ​៥០០​លាន​ដុល្លារ​អាមេរិក​និង​ប៉ះពាល់​ដល់​ការងារ​ក្នុងស្រុក​ប្រហែល​៣​ម៉ឺន​នាក់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ថ្ងៃ​ទី១២ ខែ​កុម្ភៈ ឆ្នាំ​២០២០​ខាង​មុខ​នេះ សហភាព​អឺរ៉ុប​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​ ថា​តើ​នឹង​ត្រូវ​បន្ត​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​EBA​ដល់​កម្ពុជា​ទៀត​ឬ​យ៉ាង​ណា បន្ទាប់​ពី​ការ​វាយ​តម្លៃ​លើ​ស្ថានភាព​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា៕ អត្ថបទ៖ bizkhmer

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*