BREAKING NEWS

ចង្រៃអ្វីម្ល៉េះ! ស្ត្រី​ម្នាក់​នៅក្រុងវូហាន ​ដើរស្ដោះ​ទឹកមាត់​ដាក់​គន្លឹះទ្វារ​​ គ្រប់គ្នា​ភ័យ​ខ្លាច​ថា​នាង​ផ្ទុក​វីរុស​កូរ៉ូណា​ (មានវីដេអូ)

Spread the love

អ្នក​និយម​លេង​បណ្ដាញ​សង្គម​អ៊ីនធឺណិត​របស់​ជន​ជាតិ​ចិន​​​ បាន​អំពាវនាវ​ឱ្យ​ស្ត្រី​ម្នាក់​ដែល​រស់​នៅ​ទី​ក្រុង Wuhan ​ឲ្យ​មក​ទទួល​ទណ្ឌកម្ម​ បន្ទាប់​ពី​វីដេអូ​មួយ​បាន​បែក​ធ្លាយ​តាម​អ៊ីនធឺណិត​ពី​សកម្មភាព​របស់​ស្ត្រី​ម្នាក់​នោះ​បាន​ស្ដោះ​ទឹកមាត់​ដាក់​លើ​ទ្វារ​នៅ​តំបន់​ផ្ទះ​ល្វែង​ដែល​នាង​ស្នាក់​នៅ។ រូបភាព​កាល​ពី​យប់​ថ្ងៃ​សៅរ៍​បង្ហាញ​ថា​ស្ត្រី​នោះ​កំពុង​ដើរ​ជុំវិញ​ទ្វារ​នៃ​បន្ទប់​ទទួល​ភ្ញៀវ ​(Lobby) ហើយ​តាម​មើល​ទៅ​គេ​បាន​ស្ដោះ​ទឹកមាត់​ទៅ​លើ​ទ្វារ​មុន​ពេល​ចាកចេញ​ឆ្ងាយ​ដោយ​ប្រយ័ត្នប្រយែង​បំផុត​ ខ្លាច​ក្រែង​អ្នកណា​ម្នាក់​ដែល​បាន​ឃើញ​ពី​សកម្មភាពដ៏អាក្រក់របស់​នាង។

បន្ទាប់​ពី​វីដេអូ​ត្រូវ​បាន​បែក​ធ្លាយ​ជា​សាធារណៈ​មក ប៉ូលិស​​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ ​រួច​ធ្វើ​ការ​បាញ់​ទឹក​ Hazmat ដែល​ជា​ទឹក​អនាម័យ​ដើម្បី​សំអាត​ជុំវិញ​តំបន់​នោះ។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​​ប្រសិន​បើ​ស្ត្រី​ម្នាក់​នោះ​មាន​មេរោគ​ឆ្លង​វីរុស​កូរ៉ូណា​តើ​គ្រប់​គ្នា​ដែល​រស់នៅ​អាគារ​នោះ​នឹង​ទៅ​ជា​យ៉ាងណា? ប៉ុន្តែ ទោះ​យ៉ាងណាក៏ដោយ ​សហគមន៍​ដែល​នាង​រស់​នៅ​បាន​រាយការណ៍​ថា​មាន​ករណីឆ្លង​ចំនួន ៣០ ដែល​បាន​បញ្ជាក់​រួម​ជាមួយ​បុគ្គល ៩០ នាក់​ដែល​បង្ហាញ​រោគ​សញ្ញា​គ្រុន​ក្ដៅ។ អ្នក​ស្រុក​ខ្លះ​ត្រូវ​បាន​គេ​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ​ដាច់​ឡែក​ពី​គេ។

រដ្ឋាភិបាល​ខេត្ត Hubei បាន​ព្រមាន​ថា​អ្នក​ទាំងឡាយ​ណា​ដែល​មាន​ចំលង​មេរោគ​កូរ៉ូណា​ដោយ​ចេតនា​អាច​ប្រឈម​នឹង​ការ​ពិន័យ​ព្រហ្មទណ្ឌ។ នេះ​គឺ​ជា​ច្បាប់​មួយ​ដែល​អ្នក​ប្រើប្រាស់ Weibo ប្រាកដ​ជា​យល់​ព្រម។

ការ​បញ្ចេញ​មតិ​មួយ​បាន​លើកឡើង​ថា “ ខ្ញុំ​គិត​ថា​មនុស្ស​ប្រភេទ​នេះ​គួរ​តែ​ត្រូវ​គេ​ដាក់​ទារុណកម្ម វា​គួរ​ឱ្យ​ខ្លាច​ណាស់! តើ​នាង​ព្យាយាម​សងសឹក​សង្គម​ទេ? នាង​ត្រូវ​ទទួល​ទណ្ឌកម្ម​ធ្ងន់ធ្ងរ!” គួរ​បញ្ជាក់​ថា​ការ​បញ្ចេញ​មតិ​នេះ​ក៏​មាន​អ្នក​ចូលចិត្ត​និង​យល់ស្រប​ជាង ២៦ ០០០ ផង​ដែរ៕ អត្ថបទ៖ កម្ពុជាថ្មី

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*