BREAKING NEWS

ត្រូវបា៉ន់ក៏ត្រូវ ស្រួលក៏ស្រួលទៀត!​ ស្ពានឆ្លងកាត់ពីជ្រោយចង្វារទៅស្វាយជ្រុំ គ្រោងសាងសង់ឆាប់ៗនេះហើយ

Spread the love

គម្រោងនៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីតំបន់ជ្រោយចង្វារ​ទៅកាន់​ឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាលនោះ គ្រោងនឹងសាងសង់នៅក្នុងពេលឆាប់ៗខាងមុខនេះហើយ ។ ស្ពាននេះ ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េ ដែលគ្រោងចំណាយថវិកាក្នុងសាងសង់អស់ប្រមាណចន្លោះពី ៤០ ទៅ ៥០លានដុល្លារ ។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២ និង ផ្លូវជាតិលេខ ២២ នាព្រឹកថ្ងៃទី​ ១១ ខែ កុម្ភៈ ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារ ទៅកាន់ ឃុំ ស្វាយេជ្រុំ ស្រុកល្វាឯម នោះ ជាជំនួយរបស់ប្រទេសកូរ៉េ អាចនឹងចាប់ផ្តើមសាងសង់នៅក្នុងពេលឆាប់ៗនេះ ។ ហើយស្ពាននេះ គ្រោងចំណាយថវិកាក្នុងការសាងសង់ចន្លោះពី ៤០ ទៅ ៥០ លានដុល្លារ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តទៀតថា សម្តេចនឹងស្នើជំរុញបន្ថែម ទៅកាន់នាយករដ្ឋមន្ត្រីកូរ៉េ ដែលនឹងមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ ។ ប្រទេសកូរ៉េបានផ្តល់ប្រាក់កម្ចីដល់កម្ពុជា ក្នុងឆ្នាំ ២០១៩-២០២០ មានរហូតដល់ទៅ ៧០០លានដុល្លារ អ៊ីចឹងត្រឹមដក ពី ៤០ ទៅ ៥០លានដុល្លារយកមកសាងសង់ស្ពាននេះគឺមិនមានបញ្ហអ្វីឡើយ ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*