BREAKING NEWS

ដូចត្រូវកណ្តាលមុខផាំង! សមាគមគ្រូបង្រៀន ថាបើក្រសួងមិនចង់ឃើញ គ្រូយកលុយសិស្ស គឺត្រូវគិតពីជីវភាពគ្រូបង្រៀន

Spread the love

លោក​ឌី ខាំ​បូ​លី អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំឡើង​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ស្តីពី​«​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​អប់រំ » នៅ​ព្រឹក​ថ្ងៃទី​១០ ខែ​កុម្ភៈ​ថា ក្រសួង​នឹង​ចាត់វិធានការ​ជា​បន្តបន្ទាប់ ចំពោះ​គ្រូបង្រៀន​រូប​ណា ដែល​ប្រមូល​លុយ​ពី​សិស្ស ទោះបីជា​ក្រោម​ហេតុផល​ណាមួយ​ក៏ដោយ ។​លោក​បន្ថែមថា ជា​គោលការណ៍​ក្រសួង​អប់រំ មិន​អនុញ្ញាត​ឲ្យ​យក​ថ្លៃ​សិក្សា ពី​សិស្ស​នោះទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ចំពោះ​ការលើកឡើង របស់​លោក​ឌី ខាំ​បូ​លី ខាងលើនេះ ត្រូវបាន​លោក​ស្រី អ៊ុក ឆាយ៉ា​វី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បញ្ជាក់​ប្រាប់​វិទ្យុ​វាយោ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១១ ខែ​កុម្ភៈ​ថា បើ​ក្រសួង​មិន​ចង់​ឃើញ​សកម្មភាព​គ្រូបង្រៀន​ប្រមូល​លុយ​ពី​សិស្ស​នោះ គឺ​ត្រូវតែ​យកចិត្តទុកដាក់ ពី​ជីវភាព​របស់​គ្រូបង្រៀន ព្រមទាំង​បញ្ចេញ​កញ្ចប់​ថវិកា​ដល់​សាលា​ដើម្បី​ផ្គត់ផ្គង់​សម្ភារៈ និង​បច្ចេកទេស …​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាមួយគ្នានេះដែរ លោកស្រី​ក៏​បាន​បន្ថែមថា ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ គ្រាន់តែ​ល្អមើល​តែប៉ុណ្ណោះ ទោះបីជា​ក្រសួង​ដាក់​ចេញ​សារាចរ ក៏​ដូចជា​វិធានការ​បែប​ប​ណាក៏ដោយ​ក៏​មិន​មាន​ប្រសិទ្ធិភាព​ដែរ ព្រោះ​វា​បាន​ក្លាយទៅជា​វប្បធម៌​ទៅហើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទាក់ទង​ទៅនឹង​បញ្ហា​នេះ​ដែរ លោក​ឌី ខាំ​បូ​លី ក៏​បាន​ទទួលស្គាល់​ដែរ​ថា សព្វថ្ងៃនេះ​ពិតជា​មាន​ការ​យក​លុយ​ពី​សិស្ស នៅ​តាម​សាលារៀន​មួយចំនួន​តូច​ពិតប្រាកដ​មែន ហើយ​ចំពោះ​ការរាយការណ៍​ពី​សកម្មភាព​យក​លុយ​ពី​សិស្ស បើសិន​មាន​ការសហការ ពី​គ្រប់​មជ្ឈដ្ឋាន​នានា​នោះ គឺជា​រឿង​ដែល​ក្រសួង​ចង់បាន​បំផុត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​បាន​បន្តថា មកដល់​ពេល​បច្ចុប្បន្ន កម្ពុជា​មាន​សាលារៀន​នៅ​ទូទាំង​ប្រទេស​សរុប ១៤,៥២២​សាលា រាប់​ចាប់ពី​មត្តេយ្យសិក្សា ដល់​ថ្នាក់​វិទ្យាល័យ ក្នុង​នោះ​សាលា​រដ្ឋ​មាន​ចំនួន ១៣,៣០០​សាលា​។ ដោយឡែក គ្រឹះស្ថាន​បណ្តុះបណ្តាល​ថ្នាក់​ឧត្តមសិក្សា និង​ក្រោយ​ឧត្តម​សិក្សា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដែល​រួមមាន​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​នោះ មាន​ចំនួន ១២៥​សាលា ក្នុង​នោះ​រដ្ឋ​មាន​ចំនួន​៤៨​ហើយ​សិស្ស​ដែល​កំពុង​សិក្សា​ពី​ថ្នាក់​មត្តេយ្យ ដល់​ឧត្តម​សិក្សា​មាន​ជាង ៣​លាន​នាក់ សិស្ស​ជា​នារី​មាន​ជាង ៤៩​ភាគរយ​។ ក្នុង​នោះ​សិស្ស​កំពុង​សិក្សា​ថ្នាក់​ឧត្តមសិក្សា និង​ក្រោយ​ឧត្តម​សិក្សា​មាន​ជាង ២១​ម៉ឺន​នាក់​។ បច្ចុប្បន្ន​មាន​បុគ្គលិក​អប់រំ​ទាំង​អ្នក​បង្រៀន និង​អ្នក​បម្រើ​ការងា​រលើ​វិស័យ​អប់រំ​មាន​ចំនួន​សរុប​ជាង ១២​ម៉ឺន​នាក់ ក្នុង​នោះ​អ្នក​បង្រៀន​មាន​ជាង ៩​ម៉ឺន​នាក់​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ វាយោ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*