BREAKING NEWS

មានទំនួលខុសត្រូវមែន! ឧត្តមសេនីយ៍ថៃនិយាយទាំងទឹកភ្នែកថា កុំបន្ទោសកងទ័ពករណីទាហាន​បា ញ់រះ តែ​គួរ​បន្ទោសលោកវិញ

Spread the love

នៅថ្ងៃអង្គារ មេបញ្ជាការកងទ័ពថៃម្នាក់បានជំរុញឲ្យប្រទេសដែលកំពុងកាន់ទុក្ខចំពោះការបា ញ់សម្លា ប់ទ្រង់ទ្រាយធំមួយនេះ “កុំស្តីបន្ទោសកងទ័ព” បន្ទាប់ពីទាហានម្នាក់បានបា ញ់សម្លា ប់មនុស្ស២៩នាក់នៅក្នុងការវា យប្រហារដ៏កាចសាហាវមួយជាប់ទាក់ទងនឹងជម្លោះបំណុលជាមួយមន្រ្តីជាន់ខ្ពស់ម្នាក់។

មេបញ្ជាការកងទ័ពថៃលោក Apirat Kongsompong បានយំអំឡុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង បាងកក (រូប REUTERS)

លោកឧត្តមសេនីយ៍ Apirat Kongsompong បានស្រក់ទឹកភ្នែកនៅពេលគាត់ធ្វើការសុំទោសក្នុងសន្និសីទកាសែតមួយដែលមានផ្សាយតាមទូរទស្សន៍។

ខ្មាន់កាំភ្លើងឈ្មោះ Jakrapanth Thomma ត្រូវបានកងកុម្ម៉ង់ដូបា ញ់សម្លា ប់នៅព្រឹកថ្ងៃអាទិត្យដោយបញ្ចប់ការវា យប្រហាររយៈពេល១៧ម៉ោងដែលបណ្តាលឲ្យមនុស្ស២៩នាក់ស្លា ប់និងរងរបួសជាច្រើននាក់ទៀត។

កងទ័ពថៃបានបង្ហាញភាពឈឺចាប់ដោយចាត់ទុកគាត់ថាជាទាហានទុច្ចរិត។

យ៉ាងណាក្តី លោក Apirat បាននិយាយថា លោកនឹងមិនចុះចេញពីតំណែងរបស់លោកដែលទទួលបន្ទុកកងទ័ពដែលបានជ្រួតជ្រាបក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតរបស់ប្រជាជនថៃនោះទេ។

លោកនិយាយថា “កងទ័ពគឺជាអង្គភាពដ៏ធំមួយដែលមានបុគ្គលិករាប់ពាន់នាក់។ ខ្ញុំមិនអាចផ្តោតលើអ្នកក្រោមបង្គាប់ទាំងអស់បានទេ។ មានមនុស្សដែលរិះគន់កងទ័ព ខ្ញុំសូមជំរុញឲ្យពួកគេសូមកុំបន្ទោសកងទ័ពពីព្រោះកងទ័ពគឺជាអង្គភាពដែលបូជាខ្លួនប៉ុន្តែគួរតែបន្ទោសខ្ញុំឯណេះវិញទេគឺឧត្តមសេនីយ៍ Apirat”។

ផ្ទុយទៅវិញ គាត់បានសន្យាថានឹងបើកប៉ុស្តិ៍ពិសេសមួយដើម្បីស៊ើបអង្កេតរាល់បណ្តឹងនាពេលអនាគតពីមន្រ្តីថ្នាក់ក្រោមអំពីថ្នាក់លើរបស់ពួកគេ។ លោកបានស្តីបន្ទោសការវា យប្រហារនេះទៅលើជម្លោះបំណុលរវាងខ្មាន់កាំភ្លើ ងនិងមេបញ្ជាការរបស់គាត់។

លោក Apirat បានបន្ថែមថា ខ្មាន់កាំភ្លើងមិនទទួលបានយុត្តិធម៌ពីមេបញ្ជាការរបស់គាត់និងសាច់ញាតិរបស់គាត់ដែលបានសន្យាថានឹងផ្តល់ប្រាក់កម្រៃជើងសារជុំវិញការលក់ផ្ទះ៕ AFP

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*