BREAKING NEWS

អុញនុ៎ះ! កម្មកររោងចក្រ នាំគ្នាទៅផ្ទះសម្តេចហ៊ុន សែន ដើម្បីសុំអន្តរាគមន៍ កុំឲ្យបិទរោងចក្រពួកគេ

Spread the love

កម្មករកម្មការិនី ដែលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរមូន តៃ ខេ ជេ ខេមបូឌា (Moon Tai K J (Cambodia) Co.,Ltd.) មានទីតាំងស្ថិតនៅអគារ១៦៨បេ ផ្លូវជាតិលេខ២ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បាននាំគ្នាមកប្រមូលមុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា នាក្រុងតាខ្មៅ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ ដើម្បីសុំអន្តរាគមន៍ កុំអោយបិទរោងចក្រ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឃឹម ចាន់ណារិទ្ធ តំណាងកម្មករ បានប្រាប់ CPC NEWS ថា នៅថ្ងៃនេះ ក្រុមកម្មករកម្មការិនី ជាង១០០នាក់ ក្នុងចំណោមជាង១ពាន់នាក់ បាននាំគ្នាមកដាក់ជូនសម្តេចតេជោ ហ៊ុន សែន អោយ ជួយ អន្តរាគមន៍ ផ្អាកការបិទរោងចក្រ ជាបណ្តោះអាសន្ន ដោយរង់ចាំការដោះស្រាយរវាងថៅកែរោងចក្រ និង ឈ្មោះ OH MOON TAI ដែលមានឈ្មោះខ្មែរហៅថា អ៊ូ គីមសាន្ត អ្នកលក់ភាគហ៊ុន និង ដីទីតាំង ឱ្យបានចប់សិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តំណាងកម្មករ លោក ឃឹម ចាន់ណារិទ្ធ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០កន្លងទៅ ក្រុមហ៊ុនក្នុងស្រុកមួយបានយកគ្រឿងចក្រចំនួន២គ្រឿង មកវាយកម្ទេចរបងរោងចក្រ ដោយអះអាងថា រោងចក្រជំពាក់ថ្លៃឈ្នួលគាត់មិនព្រមដោះស្រាយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែតាមការអះអាងរបស់ថៅកែរោងចក្រ បានបញ្ជាក់ថា គាត់បានចូលមកវិនិយោគវិស័យវាយនភណ្ឌនេះ តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ព្រមទាំងបានទិញ ភាគហ៊ុន និង ដីទីតាំង រួមទាំងអគារពីថៅកែរោងចក្រចាស់ឈ្មោះ OH MOON TAI តំណាងក្រុមហ៊ុន មូន តៃ ខេ ជេ ហើយប្រគល់ប្រាក់ចំនួនប្រហែលជាង៧០ភាគរយឱ្យទៅឈ្មោះ OH MOON TAI រួចហើយ នៅតែកាត់ផ្ទេរប័ណ្ណកម្មសិទ្ធិដីមកដាក់ឈ្មោះក្រុមហ៊ុនគាត់ជាកម្មសិទ្ធិលើដីទីតាំងតែប៉ុណ្ណោះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែអំឡុងឆ្នាំ២០១៥ ក៏មានដីកាពីតុលាការ ហើយអាជ្ញាធរមូលដ្ឋានបានហាមឃាត់ និង បញ្ជាក់ថា ដីទីតាំងនេះកំពុងមានទំនាស់ ។ ពេលនោះ ថៅកែជនជាតិចិន បានសុំជួបជាមួយឈ្មោះ OH MOON TAI ដើម្បីសួរនាំអំពីបញ្ហានេះ តែពួកគេបែរជាគេចខ្លួន មិនព្រមជួបដោះស្រាយជាមួយគាត់ឱ្យបានជ្រះស្រឡះទេ បែរជាយកដីទីតាំងកំពុងមានទំនាស់នេះ ទៅលក់អោយក្រុមហ៊ុនក្នុងស្រុកមួយទៅវិញ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលដីទីតាំងនោះធ្លាក់ដល់ដៃក្រុមហ៊ុនក្នុងស្រុកនេះហើយ គាត់បែរជាមកគំរាមកំហែងថៅកែ និងកម្មករ កម្មការិនី ឱ្យរុះរើសម្ភារៈរោងចក្រចេញពីទីតាំងទាំងអយុត្តិធម៌បំផុត ជាពិសេសក្រុមហ៊ុននោះបាន ប្រើគ្រប់ឧបាយកលដោយពុំគិតអំពីផលប្រយោជន៍កម្មករ កម្មការិនី និង ផលប្រយោជន៍រដ្ឋ ឡើយ ។ ម្យ៉ាងទៀត ទោះបីជាថៅកែរោងចក្រមូន តៃ ខេ ជេ(ខេមបូឌា) ព្យាយាមដោះស្រាយសុំទិញដី ទីតាំង នោះពីគាត់វិញក៏ដោយ ក៏គាត់បដិសេធជានិច្ច ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមកម្មករ កម្មការិនី បានចាត់ទុកទង្វើនិងសកម្មភាពរបស់ក្រុមហ៊ុនក្នុងស្រុកនេះ និង ឈ្មោះ OH MOON TAI គឺជាអំពើឃុបឃិត រួមគំនិតគ្នាប្រឌិតអង្គហេតុប្តឹងទៅតុលាការ ដើម្បីធ្វើជាឧបករណ៍ក្នុងការរឹបអូស អនុវត្តសាលក្រមយកទីតាំងរោងចក្រ មិនឱ្យដំណើរការតទៅទៀត ទោះបីជាថៅកែរោងចក្រ និងកម្មករ-កម្មការិនី ខិតខំដោះស្រាយ សម្របសម្រួលជាមួយគាត់យ៉ាងណាក៏ដោយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រោងចក្រនេះមានថៅកែជនជាតិចិនជាជនរងគ្រោះម្នាក់ ដែលគាត់ខំមកវិនិយោគនៅប្រទេសកម្ពុជា ដោយទិញភាគហ៊ុន និង ដី រួមទាំងអគារស្របច្បាប់ ហើយមានការគោរពតាម លក្ខន្តិកៈ និងច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជាត្រឹមត្រូវ បែរជាត្រូវគេបំពារបំពានគាត់ដូច្នេះទៅវិញ ។ ពិសេសការដំណើរការរបស់ក្រុមហ៊ុនគាត់កន្លងមក មិនដែលជំពាក់បំណុលកម្មករ កម្មការិនី ឬប្រើកម្មករ កម្មការ នី ហួសច្បាប់ការងារឡើយ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះប្រសិនបើគេរឹបអូសទីតាំង ហើយបង្ខំឱ្យថៅកែបិទទ្វារ ទាំងអយុត្តិធម៌ ដូច្នេះ តើឱ្យពួកគាត់ដែលជាកម្មករ កម្មការិនី ទៅធ្វើការ ងារនៅកន្លែងណាទៀត ? ហើយអ្នកវិនិយោគផ្សេង ទៀតគេក៏មិនចង់មកវិនិយោគនៅប្រទេសកម្ពុជាដែរ ។

ក្រុមកម្មករទាំងអស់ បានស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន មេត្តាអន្តាគមន៍ទប់ស្កាត់ការរឹបអូសទីតាំងរោងចក្រដោយបង្ខំ តាមបំណងជនខិលខូច ដែលបំពានច្បាប់នេះបណ្តោះអាសន្ន ដោយក្តីអនុគ្រោះ ដ៏ខ្ពង់ខ្ពស់បំផុត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីតំណាងខុទ្ទកាល័យសម្តេចតេជោនិងតំណាងមន្ទីរការងារខេត្តអនុញ្ញាតឱ្យកម្មករ៥នាក់ចូលទៅប្រគល់ញ្ញត្តិរួចមក , លោក ឃឹម ចាន់ណារិទ្ធ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ខាងខុទ្ទកាល័យសុំធ្វើការស្រាវជ្រាវរយៈពេល២ថ្ងៃ ដោយគាត់នឹងឆ្លើយតបមកកម្មករវិញ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ CPCnews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*