BREAKING NEWS

រឿងឧកញ៉ា បូសឃ្លៀស ត្បៀតកាបូប(អ្នកមានពិតប្រាកដ ធ្វើខ្លួនសាមញ្ញៗ ឯអ្នកអត់មាន ឬទើបមាន ព្យាយាមអួត ខ្លាចគេមិនដឹង)

Spread the love

និយាយដំណើររឿងកាបូបត្បៀតនេះបន្តិច..រឿងពីដំបូងគឺបែបនេះ កាលយូរឆ្នាំមកហើយមានលោកឧកញ៉ាមួយរូបគាត់ឧស្សាហ៍មកគុយទាវនៅក្បែស្តុបទេពផនណាស់ ប្រហែល៣ថ្ងៃក្រោយមកគាត់ក៏កើតបូសឃ្លៀក ហើយមិនអាចលើកដៃដើរដូចធម្មតាបានឡើយ ។

គាត់ក៏សម្រេចចិត្តទៅទិញកូនកាបូបតូចៗយកមកត្បៀតដើម្បីកុំឲ្យទង្គិចបូសគាត់។ ព្រឹកស្អែកមកនៅពេលដែលគាត់ចុះពីឡានមកដល់ហាងគុយទាវ អ្នកណាៗក៏សរសើរថាកាបូបស្អាតសមដែរ បន្ទាប់មកគាត់ក៏យកមកត្បៀតជាប្រចាំតាំងពីឆ្នាំ២០១៤នុះមក រហូតដល់មិត្តភក្តិខ្ញុំខ្លះគាត់ជិតក្លាយជាឧកញ៉ាក៏ចាប់ផ្តើមប្រើតាមហ្នុងរហូតមកផងដែរ។

ឧកញ៉ា បូសឃ្លៀក សព្វថ្ងៃនេះសំបូរមនុស្សដែលចូលចិត្តតាំងខ្លួនរបៀបហ្នឹងណាស់។តាមខ្ញុំកត់សំគាល់មើល អ្នកមានពិតប្រាដក ភាគច្រើនពួកគាត់ចូលចិត្តធ្វើខ្លួនសាមញៗណាស់ ពួកគាត់ចូលហាងបាយកាហ្វេរធម្មតាៗ ដោយមិនប្រកាន់ខ្លួនអីសោះ

ដោយឡែកមនុស្សមួយចំនួនដែលកំពុងរកសុីដីឬពុះដីឡូត៍លក់ គ្រាន់តែទិញឡានបង់រំលោះសោះក៏បង្ហោះអួតតាមFacebook ឬក៏អោយចុះផ្សាយតាមWebsite ដែរ ខ្លាចគេមិនដឹងថាខ្លួនមាន។ ប្រភព៖ បង វណ្ណឌី

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*