BREAKING NEWS

ចិត្តល្អមែនកម្ពុជា ប្រទេសជាច្រើន មិនហ៊ានឲ្យចតទេ ព្រោះខ្លាចឆ្លងវីរុសកូរ៉ូណា តែរដ្ឋាភិបាលខ្មែរព្រមឲ្យចូលចត នៅក្រុងព្រះសីហនុ

Spread the love

នៅ​ពេល​ដែល​នាវា Diamond Princess ត្រូវ​បាន​បង្ខាំង​ទុក នៅ​កំពង់​ផែ​យ៉ូ​កូ​ហា​ម៉ា ប្រទេស​ជប៉ុន នាវា​ដឹក​អ្នក​ទេសចរណ៍ MS Westerdam កំពុង​តែ​អត់​ផែ​ចត ដោយ​ប្រទេស​នានា បាន​ប្រកែក​មិន​ព្រមអោយ​នាវា​នេះ​ចូល​ចត​កំពង់​ផែ​របស់​ខ្លួន​ព្រោះ​ខ្លាច ការ​រាលដាល​នៃ​វីរុស Covid-19 ប៉ុន្តែ​ទីបំផុត​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​នាវា​ខ្នាត​យក្ស​របស់​សហរដ្ឋអាមេរិក​មួយ​គ្រឿង​នេះ ដែល​ផ្ទុក​មនុស្ស​ជាង​២២០០​នាក់ ចូល​សំចត​នៅ​កំពង់​ផែ ខេត្ត​ព្រះ​សីហ​នុ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ថ្លែងប្រាប់​សារព័ត៌មាន FN ឲ្យ​ដឹង​ថា នាវា​ទេសចរណ៍​ដែល​ប្រទេស​និង​កោះ​សរុប​ចំនួន​៦ បាន​បដិសេធ​មិន​អោយ​ចូល​ចត​នេះ នឹង​មក​ចូល​ចត​នៅ​កំពង់​ផែ ខេត្ត​ព្រះ​សីហ​នុ នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយ​ពី​ទទួល​បានការ​អនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​មានការ​ធានា​ច្បាស់លាស់ ពី​អ្នកគ្រប់គ្រង​នាវា​ទេសចរណ៍ Westerdam ថា មនុស្ស​ទាំងអស់​លើ​កប៉ាល់ មិន​មាន​អ្នក​ណា​ម្នាក់ ផ្ទុក​វីរុស Covid-19 នោះ​ទេ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បន្ថែម​លើ​នេះ អាជ្ញាធរ​កម្ពុជា​នឹង​សម្របសម្រួល​គ្រប់​និ​តី​វិធី​ទាំងអស់ ទាំង​ការ​ត្រួតពិនិត្យ​សុខភាព​នៅ​លើ​កប៉ាល់​, មិន​យក​ថ្លៃ Visa និង​សេវា​ផ្សេង​ៗ រួម​នឹង​ចែក​ក្រមា​ដល់​អ្នកដំណើរ​ទាំងអស់​នោះ​ផង​ដែរ ដោយ​ខាង​ក្រុមហ៊ុន​នាវា​ទេសចរណ៍ MS Westerdam បាន​សម្រេច​ជួល​យន្តហោះ​សម្រាប់​ដឹក​ជញ្ជូន​អ្នកដំណើរ​ទាំងអស់ ពី​ព្រ​លាន​យន្តហោះ ខេត្ត​ព្រះ​សីហ​នុ ទៅ​កាន់​អាកាស​យានយន្ត​អន្តរជាតិ​ភ្នំពេញ ហើយ​អ្នកដំណើរ​បន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ តាម​ប្រទេស​រៀងខ្លួន​ៗ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាំងនេះ​បង្ហាញ​ទឹកចិត្ត​ដ៏​ប្រពៃ​បំផុត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ចំពោះ​ផ្នែក​កិច្ចការ​មនុស្សធម៌ និង​គ្មាន​ការ​រើសអើង​ពូជសាសន៍​ប្រទេស​ដទៃ​នោះ​ទេ ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរម្លឹកថា រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​លោក អនុ​ធី​ន ឆាន​វី​រៈ​គុល (Anutin Charnvirakul) បាន​និយាយ​ថា ប្រទេស​ថៃ​មិន​អនុញ្ញាត​ឲ្យ​កប៉ាល់​១​គ្រឿង​ដែល​ដឹក​ភ្ញៀវ​ទេសចរណ៍​២ ២០០​នាក់ ចូល​ចត​នៅ​ឯកំ​ពង់​ផែ​ក្រុង ឡេ​ម​ឆា​បាង (Laem Chabang) ទេ ព្រោះ​ខ្លាច​មនុស្ស​នៅ​លើ​កប៉ាល់​នោះ​មាន​អ្នក​ផ្ទុក​វីរុស​កូ​រ៉ូ​ណា មក​ចម្លង​ដល់​ពលរដ្ឋ​ថៃ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោង​តាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍ ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២០ ថា លោក Anutin បាន​បង្ហោះ​សារ​ខ្លី​មួយ​លើ​បណ្តាញ​សង្គម Facebook ដោយ​បញ្ជាក់​ថា លោក​បាន​បង្គាប់​អាជ្ញាធរ​ថៃ «​មិន​ឲ្យ​អនុញ្ញាត​» ឲ្យ​កប៉ាល់​ទេសចរណ៍​ឈ្មោះ វែ​ស្ទឺ​រ​ដាម (Westerdam) ចូល​ចត​នៅ​កំពង់​ផែ​ប្រទេស​ថៃ​ដាច់ខាត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូម​បញ្ជាក់​ថា កប៉ាល់ ឈ្មោះ វែ​ស្ទឺ​រ​ដាម (Westerdam) ដែល​ដឹក​មនុស្ស​ចំនួន ២,២០០​នាក់​នេះ គឺ​មាន​ភ្ញៀវ​ទេសចរ ចំនួន ១ ៤៥៥​នាក់ និង​បុគ្គលិក​កប៉ាល់​ចំនួន ៨០២​នាក់ ហើយ​វា​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក​ហូ​ឡេ​ន​ដ៍ (Holland America) ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កប៉ាល់​នេះ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ ហើយ​ត្រូវ​បាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វី​លី​ពី​ន ជប៉ុន កូរ៉េ​ខាងត្បូង និង​កោះ​ហ្គាំ (​អា​មេ​រិ​ក​) បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារ​តែ​ការ​ព្រួយបារម្ភ​ថា ក្នុង​ចំណោម​មនុស្ស​រាប់​ពាន់​នាក់​នៅ​លើ​នោះ អាច​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា ហើយ​ចុង​ក្រោយ​នេះ សូ​ម្បី​តែ​ប្រទេស​ថៃ ក៏​មិន​អញ្ញាត​ចូល​ចត​ដែរ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ kbn

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*