អតីតកីឡាករកាយវប្បកម្មជើងខ្លាំងម្នាក់ ដែលធ្លាប់ដណ្ដើមបាន ពានរង្វាន់ជាច្រើន ក្នុងប្រភេទកីឡាធំៗ ដោយសារតែគាត់មិនព្រមពាក់ម៉ាស់ការពារ ក៏បានឆ្លងជំងឺ រលាកសួតថ្មីបង្កដោយវីរុសកូរ៉ូណា ហើយបានស្លាប់យ៉ាងអាណោចអាណោចអាធ័ម ក្រោយទៅសម្រាកព្យាបា លនៅមន្ទីរ ពេទ្យក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី បានត្រឹម៤ថ្ងៃប៉ុណ្ណោះ។
យោងតាមសារព័ត៌មានរប ស់ចក្រភពអង់គ្លេស Dailystar.co.uk ថា លោក Qiu Jun ជាកីឡាករផ្នែកកាយវប្បកម្ម អាយុ៧២ ឆ្នាំ បានទទួលមរណភាពដោយសារ ជំងឺរលា កសួតប្រភេទថ្មី។ លោក Qiu Jun បានចូលនិរត្តន៍ នៅអាយុ៥៦ឆ្នាំ ក្នុងឆ្នាំ២ ០០៣ ហើយកន្លងមក លោកតែងចំណាយពេ ល៣ម៉ោង ដើម្បីធ្វើលំហាត់ប្រាណនៅសួន Zhongshan ដោយមិនព្រម ពាក់ម៉ាស់ ទើបបណ្តាលឲ្យលោក Qiu Jun ឆ្លងវីរុសកូរ៉ូណា។
បុរសឈ្មោះ Hai ជាកូនប្រស លោក Qiu Jun បាននិយាយថា រូបគេ និងភរិយា បានជួបលោក Qiu មុនចូលឆ្នាំ ចិន នៅមុនពេលវីរុសកូរ៉ូណាផ្ទុះខ្លាំង ហើយលោកតែ ងតែសំ ណូមពរឲ្យប៉ាក្មេក ផ្អាកការ ហាត់ ជាបណ្ដោះ អាសន្នសិន។ ប៉ុន្ដែលោក Qiu នៅតែបន្តទៅហាត់ប្រាណជា ប្រចាំរហូតដ ល់ទីក្រុងវូហាន រហូតដល់ថ្ងៃទី២៣ ខែមករា។ បន្ទាប់ម កឪពុកក្មេក ក៏ចា ប់ផ្ដើមមានអាការគ្រុនក្ដៅខ្លាំង ត្រូវបាន កូនៗបញ្ជូនទៅមន្ទីរពេទ្យនៅវូ ហាន នៅថ្ងៃទី២៨ ខែមករា រហូត ដល់ថ្ងៃទី២ ខែកុម្ភៈ ទើបរកឃើញថាឪពុកក្មេកលោ កមានផ្ទុកវីរុសកូរ៉ូណា។
លោក Hai បន្តថា ក្រោយ ពីសម្រាកនៅក្នុង មន្ទីរពេទ្យក្រុងវូហាន បានចំនួ នតែ៤ថ្ងៃ ប៉ុណ្ណោះ ឪពុកក្មេក រប ស់ លោក ក៏បានសម្លាប់តែម្តង។សូមបញ្ជាក់ ថា គិតត្រឹមព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០ ២០ នេះ អាជ្ញាធរសុខាភិ បាល ខេត្តហ៊ូប៉ី ប្រទេស ចិនបានរាយការណ៍ ថា មានអ្នកស្លា ប់ថ្មីចំនួន៩៤នាក់ បន្ថែមទៀត នៅក្នុងខេត្តហ៊ូប៉ី ដែលធ្វើឲ្យចំនួនអ្នកស្លា ប់ដោ យសារវីរុសកូរ៉ូណា នៅទូទាំងពិភព លោកកើនដល់១ ១១២នាក់ និងចំនួនអ្នកឆ្លងកើនដល់៤៤ ៧៩៤នាក់៕
អត្ថបទ៖ kbn
Be the first to comment