BREAKING NEWS

ឯកឧត្តម គួច ចំរើន តំណាងកម្ពុជា ទទួលភ្ញៀវ ទេសចរណ៍ យ៉ាងកក់ក្ដៅ និង ពិសារបាយកញ្ចប់ជាមួយ យ៉ាងសាមញ្ញ….

Spread the love

(ភ្នំពេញ)៖ អាជ្ញាធរខេត្តព្រះសីហនុ បានរៀបចំដាក់វិធានការការពារច្បាស់ណាស់ដោយមិនឱ្យមានមនុស្សចូលទៅជិត ឬអ្នកដំណើរក្នុងនាវាទេសចរណ៍ Westerdam ចេញចូលដោយសេរីនោះទេ លុះត្រាណាតែមានការពិនិត្យពីក្រុមគ្រូពេទ្យត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News។

លោក គួច ចំរើន បានឱ្យដឹងថា «អាជ្ញាធរមានការរៀបចំផែនការច្បាស់លាស់ណាស់ យើងមិនអាចការពារតែអ្នកទេសចរណ៍នៅលើនាវានោះទេ ដាច់ខាតត្រូវការពារដល់ក្រុមការងារដែលធ្វើកិច្ចការនេះ និងអ្នកនៅទីនេះ ព្រមទាំងអ្នកសារព័ត៌មានផងដែរ មិនឲ្យចូលទៅជិតនោះទេ ហើយអ្នកដំណើរនៅលើនាវា ក៏មិនអនុញ្ញាតឲ្យពួកគាត់ចេញដើរដោយសេរីនោះទេ លុះត្រាណាក្រុមគ្រូពេទ្យបានចូលទៅត្រួតពិនិត្យ ត្រឹមត្រូវអស់ហើយ ទើបអនុញ្ញាតឲ្យពួកគាត់ចាកចេញពីនាវា»។

លោកអភិបាលបានបន្តថា ប្រសិនបើមានការសង្ស័យណាមួយ យើងទុកពួកគាត់ដោយឡែក និងយកសំណាកទៅត្រួតពិនិត្យនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ នៅរាជធានីភ្នំពេញភ្លាមៗតាមឧទ្ធម្ភាគចក្រ។ ដោយឡែកសូម្បីអ្នកបើកបររថយន្តក្រុង ដើម្បីដឹកជញ្ជូនពួកគាត់ទៅព្រលានយន្តហោះកងកេង ក៏យើងត្រូវគិតគូរត្រួតពិនិត្យនិងតាមដានពួកគាត់ ហើយចំពោះរថយន្តដែលដឹកជញ្ជនពួកគាត់ក៏ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគផង ពោលគឺយើងមានរៀបចំផែនការច្បាស់លាស់ចៀសវាង មានបញ្ហាណាមួយកើតឡើង។

យ៉ាងណាមិញនៅក្នុងពេលថ្មីៗនេះលោក ឯកឧត្តម គួច ចំរើន បានបង្ហោះប្រាប់ពីអារម្មណ៍របស់លោកថា ៖ ដោយបុព្វហេតុមនុស្សធម៏​ ខ្មែរ​ បារាំង​ អាមេរិក​ អូស្ត្រាលី​ ហូឡង់​ កាណាដា…អាសុី​ អឺរ៉ុប​ បាយកញ្ចប់ជាមួយគ្នា​ ។

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*