BREAKING NEWS

មិនដឹងយ៉ាងណាទេ សូម្បីតែគ្រូពេទ្យជាង៥០០នាក់ ក៏ត្រូវឆ្លងវីរុសកូរ៉ូណាដែរនៅក្រុងវូហាន

Spread the love

យោងតាមសារព័ត៌មាន South China Morning Post ដែលចេញផ្សាយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ថា យ៉ាងហោចណាស់មានគ្រូពេទ្យចំនួន៥០០នាក់ នៅទីក្រុងវូហាន បានឆ្លងវីរុសកូរ៉ូណាថ្មី គិតត្រឹមពាក់កណ្តាលខែមករា ។ កត្តានេះបានធ្វើឱ្យមន្ទីរពេទ្យ ខ្វះបុគ្គលិកហើយបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមគ្រូពេទ្យផ្សេងទៀត។ តែគ្រូពេទ្យនិងគិលានុបដ្ឋាយិកា ត្រូវបានអាជ្ញាធរប្រាប់មិនឱ្យផ្សព្វផ្សាយព័ត៌មាននេះជាសាធារណៈនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញករណីនេះ អាជ្ញាធរចិនបានព្យាយាមលាក់បាំង និងលើកកម្ពស់សីលធម៌ ក្នុងចំណោមបុគ្គលិកពេទ្យជួរមុខ យ៉ាងខ្លាំងហាមមិនឲ្យទម្លាយព័ត៌មាននេះ ចេញមកខាងក្រៅឡើយ ។ ជាពិសេស បន្ទាប់ពីមរណភាពរបស់វេជ្ជបណ្ឌិតលោក Li Wenliang ដែលបានស្លាប់ ដោយសារវីរុសនេះ ក្រោយពីលោកបានប្រកាសមុនគេឱ្យមានការប្រុងប្រយ័ត្នអំពីវីរុសកូរ៉ូណា ហើយក្រោយមកលោក Li Wenliang ត្រូវបានអាជ្ញាធរធ្វើការស្តីបន្ទោស។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ី ប្រទេសចិនបានរាយការណ៍ថា មានអ្នកស្លាប់ថ្មីចំនួន៩៤នាក់ បន្ថែមទៀត នៅក្នុងខេត្តហ៊ូប៉ី ដែលធ្វើឲ្យចំនួនអ្នកស្លា​ ប់ដោ​យសារវីរុសកូរ៉ូណា នៅទូទាំងពិភពលោកកើនដល់១ ១១២នាក់ និងចំនួនអ្នកឆ្លងកើនដល់៤៤ ៧៩៤នាក់៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ kbn

In this photo released by China’s Xinhua News Agency, Chinese Premier Li Keqiang, center, speaks with medical workers at Wuhan Jinyintan Hospital in Wuhan in central China’s Hubei province, Monday, Jan. 27, 2020. China on Monday expanded its sweeping efforts to contain a deadly virus, extending the Lunar New Year holiday to keep the public at home and avoid spreading infection. (Li Tao/Xinhua via AP)

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*