Spread the love
អ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) ឡើងដល់នាក់១៣៦៨នាក់ហើយ បើគិតត្រឹមម៉ោង៩ និង១០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ នេះ។ តួលេខនេះ កើនពីចំនួន១១១៦នាក់ កាលពីថ្ងៃម្សិលមិញ។ ករណីស្លាប់នៅក្រៅប្រទេសចិន មានតែ១ករណីប៉ុណ្ណោះនៅហ្វីលីពីន និង១ករណីទៀតនៅហុងកុង ដែលជាតំបន់រដ្ឋបាលពិសេសរបស់ចិន។
តួលេខដែលផ្សាយដោយគណៈកម្មការសុខាភិបាលជាតិចិន (ncov.dxy.cn) បានបង្ហាញថា ខេត្ត Hubei ទាំងមូល មានអ្នកស្លាប់កើនឡើង២៤២នាក់ ដែលធ្វើចំនួនអ្នកស្លាប់សរុបនៅខេត្តនេះ មាន១៣១០នាក់។
មកដល់ពេលនេះ អ្នកជំងឺសរុបមានប្រមាណ៥៣០០០នាក់ ហើយនៅក្នុងនោះ មានប្រមាណ៣០០០នាក់ ត្រូវបានព្យាបាលសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ៕ អត្ថបទ៖ ថ្មិៗ
Be the first to comment