BREAKING NEWS

ជនសង្ស័យ ២នាក់ជិះម៉ូតូមកធ្វើសកម្មភាពគាស់យកកញ្ចក់រថយន្តបានសម្រេច តែត្រូវក្រុមការងារ TVFB ចាប់បាន (មានវិដេអូ)

Spread the love

ផ្សាយផ្ទាល់ ៖ ( ព័ត៌មានបឋម ) ម្ចាស់រថយន្តសុខចិត្តដេកព្យាយាម ក្នុងរថយន្តហើយ នៅតែមាន ជនសង្ស័យថ្លើមធំ០២នាក់ជិះម៉ូតូស្មាស ១គ្រឿង ចិត្តសឿង មកធ្វើសកម្មភាព គាស់យកកញ្ចក់រថយន្តនោះ បានសម្រេច ហើយព្យាយាមជិះគេចខ្លួន តែស្របពេលនោះក្រុមការងារ ឃើញ សកម្មភាពនេះ ក៏ដេញតាម ស្រែក រហូតមកដល់ ចំណុចផ្លូវទាល់ ធ្វើអោយជនសង្ស័យនោះភ័យ ក៏ជិះម៉ូតូទៅបុកនិងរបងផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលឲ្យដួល ហើយព្យាយាម រត់គេចខ្លួន តែសំណាងអាក្រក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងក្រុមបងសន្តិសុខម្ដុំនោះ ព័ទ្ធចាប់ ចាប់ក្របួច បានភ្លាមៗ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៦៥ ក្នុងសង្កាត់ ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យបានធ្វើ សកម្មភាព លួចគាស់យកកញ្ចក់រថយន្តឡិចសុីស RX 330 ជារបស់ឃ្លាំងសំរាប់លក់ នៅចំណុចផ្លូវម៉ៅសេទុង នៅម្ដុំស្តុបទេពផន នាវេលាម៉ោង ៤ ទៀបភ្លឺថ្ងៃទី ១៣ ខែកុម្ភៈឆ្នាំ ២០២០ ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ 3 ទាំងយប់ដោយរកឃើញនៅលើខ្លួនមានកញ្ចក់ឡានដែលគេឆ្កឹះលួចយកនោះ មួយគូរផងដែរ ។ ម្ចាស់រថយន្ត រងគ្រោះបានមកដល់ប៉ុស្តិ៍ដើម្បីធ្វើការដាក់ពាក្យបណ្ដឹងទាំងយប់ ឲ្យជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ដោះអាសន្ននិងបន្តបញ្ជូនទៅអធិការនគរបាលខណ្ឌដើម្បីធ្វើការទៅតាមនីតិវិធីច្បាប់ផងដែរ ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*