Spread the love
តាមការប្រកាសរបស់អាជ្ញាធរប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍មុននេះបន្តិចបានឲ្យដឹងថាមានពលរដ្ឋជប៉ុនវ័យចំណាស់ខ្ទង់អាយុ ៨០ ឆ្នាំមួយរូបបានស្លាប់បាត់បង់ជីវិតដោយសារវីរុសផ្លូវដង្ហើមថ្មី COVID-2019។
ក្រសួងសុខាភិបាលជប៉ុនបាននិយាយនៅសន្និសីទមុននេះ ថាមានស្រ្តីវ័យអំឡុង ៨០ ឆ្នាំមួយរូបដែលរស់នៅភាគខាងត្បូងទីក្រុងតូក្យូ បានស្លាប់នៅថ្ងៃព្រហស្បតិ៍ទី ១៣ កុម្ភៈ ឆ្នាំ ២០២០ ដោយសារវីរុសកូរ៉ូណា។
នេះជាករណីស្លាប់ទី ៣ ហើយរាប់តួលេខក្រៅប្រទេសចិន ដោយកន្លងមកធ្លាប់កើតមានក្នុងប្រទេសហ្វីលីពីន និងហុងកុង ហើយអ្នកបាត់បង់ជីវិតក៏ជាប្រជាជនជប៉ុនទីមួយផងដែរ៕ អត្ថបទ៖ kalib9
Be the first to comment