BREAKING NEWS

ឲ្យរៀង!!! អាចគុកហើយ បើកឡានបំពានភ្លើងស្តុបក្រហម ជ្រុលទៅបុកRoll Royce របស់ឧកញ៉ាឌួងឆាយ រួចក៏ព្យាយាមសុំទោស តែឧកញ៉ាមិនព្រម…(មានវីដេអូ)

Spread the love

(ភ្នំពេញ)៖ បុរសម្នាក់បានបើករថយន្ដលឿនបំពានភ្លើងស្តុប ជ្រុលទៅបុករថយន្ដស៊េរីទំនើប ROLLS ROYCE របស់ឧកញ៉ា ឌួង ឆាយ បណ្ដាលឲ្យរងការខូចខាតមួយជំហៀង នៅខណ្ឌ៧មករា ប៉ុន្តែក្នុងហេតុការណ៍នេះ មិនមានអ្នករងរបួសនោះទេ។

ប្រភពព័ត៌ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដមួយគ្រឿង ម៉ាក TOYOTA CAMRY HYBRID ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AY-1549 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្ដខាងលើបានបើកបំពានភ្លើងស្តុប ក៏ជ្រុលទៅបុករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក ROLLS ROYCE ដែលជារថយន្តរបស់ឧកញ៉ា ឌួង ឆាយ បណ្ដាលឲ្យរងការខូចខាតខ្ទេចមួយជំហៀងខាងស្ដាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្ដទាំងពីរ ទៅការិយាល័យចរាចរណ៍ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*