BREAKING NEWS

ស្រណោះណាស់ ផ្សារឃ្លាំងរំសេវនឹងត្រូវបិទឆាប់ៗនេះហើយ ព្រោះតែ…

Spread the love

ចូលរួមសោកសា្ដយផង ផ្សារឃ្លាំងរំសេវ ដែលមានទីតាំងស្ថិតនៅ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក​ បានប្រកាសបិទជាស្ថាពរ នៅថ្ងៃទី ៣០ខែ មេសា ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមលិខិតជូនដំណឹងរបស់មេធាវីពីររូប គឺលោក ខូវ ណារ៉ូ និង លោក ស៊ិន វ៉ាន់នី ជាសមាជិកនៃគណមេធាវី នៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយអាណត្តិរបស់ ឧកញ៉ា ស៊ីគង់ ទ្រីវ កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថាផ្សារឃ្លាំងរំសេវនេះ នឹងត្រូវបិទជាស្ថាពរ ហើយតម្រូវឱ្យបងប្អូនអាជីវករទាំងអស់ដែលជួលតូបលក់ដូរនៅក្នុងផ្សារនេះធ្វើការរុះរើនិងរកទីតាំងថ្មី ជាបណ្ដើរៗ ព្រោះផ្សារនឹងត្រូវបិទជា ស្ថាពរនៅថ្ងៃទី ៣០ខែ មេសា ឆ្នាំ២០២០នេះឯង។

ទាក់ទងនឹងមូលហេតុក្នុងការបិទផ្សារចំណាស់នេះ ក្នុងសេចក្ដីជូនដំណឹងដដែល បានឱ្យដឹងថា ដើម្បីធ្វើការអភិវឌ្ឍមជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ឱ្យកាន់តែមានភាពស្រស់ស្អាតនិងទាន់សម័យបន្ថែមទៀត។ បន្ថែមពីនេះ ក៏ដើម្បី រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការជួយលើកមុខមាត់ទីក្រុងភ្នំពេញ ឱ្យកាន់តែមានសោភ័ណភាព ស័ក្តសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។

ទន្ទឹមនិងនេះ សារលិខិតក៏មានបញ្ជាក់ពី កាលបរិច្ឆេទ ក្នុងការចាប់ផ្ដើមការសាងសង់នូវ មជ្ឍមណ្ឌល ម៉ុងឌីយ៉ាល់នេះផងដែរ គឺនៅថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០២០ ខាងមុខនេះ៕ អត្ថបទ៖ business-cambodia

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*