BREAKING NEWS

សម្តេចហ៊ុន សែន ត្រូវបានពិភពលោក កោតសរសើរថាជាមេដឹកនាំ មានគុណធម៌ខ្ពស់

Spread the love

ខណៈមាន៥ប្រទេស បដិសេធមិនឲ្យនាវាយក្សអន្តរជាតិឈ្មោះ MS westerdam របស់សហរដ្ឋអាមេរិក ដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ប្រមាណជា២២០០នាក់ ចូលចត ទោះបីជាអ្នកបើកនាវា ស្នើសុំយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស បានអនុញ្ញាតឲ្យនាវាយក្សនេះ ចូលចតនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការអនុញ្ញាតរបស់សម្តេចតេជោ ក្នុងគ្រា៥ប្រទេសបដិសេធនោះ ត្រូវបានមហាអំណាចអាមេរិក និងអង្គការសុខភាពពិភពលោក ព្រមទាំងលោក កឹម សុខា ជាដើមបានកោតសរសើរ ចំពោះទឹកចិត្តដ៏ប្រពៃ របស់សម្តេចយ៉ាងខ្លាំងក្លាបំផុត ។

ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែនដែលបានអនុញ្ញាតឲ្យនាវា Westerdam ចូលសំចតនៅកំពង់ផែខេត្តព្រះសីហនុ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមបណ្តាញទំនាក់ទំនងសង្គមធ្វីតធឺ លោក Tedros ឲ្យដឹងថា “ខ្ញុំសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ ដែលបានអនុញ្ញាតចូលចតនាវា Westerdam នៅខេត្តព្រះសីហនុ។ នេះជាការបង្ហាញនូវ ការស្វាគមន៍ ប្រកបដោយ សាមគ្គីភាព ក្នុងគ្រាដែលពិភពលោក កំពុងស្ថិតនៅក្នុងតំណាក់ ដើម្បីបញ្ឈប់ការរីករាលដាលមេរោគ COID19”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក Patrck Murphy បានថ្លែងអំណរគុណចំពោះអាជ្ញាធរកម្ពុជា ដែលបានផ្តល់ការអនុញ្ញាតឲ្យនាវា Westerdam ចូលសំចតនៅខេត្តព្រះសីហនុ ដើម្បីភ្ញៀវទេសចរ ដែលក្នុងនោះមានពលរដ្ឋអាមេរិកច្រើនផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមបណ្តាញសង្គមធ្វីតធឺ លោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា នាវាដឹកភ្ញៀវទេសចរណ៍នោះ ត្រូវបានគេរកឃើញថា មិនមានអ្នកណាម្នាក់ មានផ្ទុកមេរោគ Covid 19 នោះទេ។លោក ទូតបន្ថែមថា “យើងសូមថ្លែងនូវការកោតសរសើរ ចំពោះការផ្តល់ជំនួយរបស់អាជ្ញាធរកម្ពុជា”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោក កឹម សុខា បានលើកសរសើរ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ គឺជាកាយវិការមនុស្សធម៌ និងដំណោះស្រាយដ៏ល្អបំផុត។ បើតាមការបង្ហាញក្នុងហ្វេសប៊ុករបស់លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា មានអ្នកកាសែតបរទេសម្នាក់ បានសួរលោក កឹម សុខា ពាក់ព័ន្ធនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឲ្យកប៉ាល់ ដែលដឹកអ្នកទេសចរជាង ២,០០០នាក់ ដែលជាប់គាំងនៅលើកប៉ាល់ អស់រយៈពេលជាច្រើនថ្ងៃ ចូលចតនៅកំពង់ផែ នៃក្រុងព្រះសីហនុ នៅថ្ងៃនេះ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះលោក កឹម សុខា យល់ឃើញថា «ការអនុញ្ញាតនេះ គឺជាកាយវិការមនុស្សធម៌ និងការចូលរួមរកដំណោះស្រាយ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអ្នកទេសចរ ដែលមកពីបណ្តាប្រទេសផ្សេងៗ» ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន វិញបានឲ្យដឹងដែរថា កម្ពុជាបានបង្ហាញយ៉ាងច្បាស់ ទៅកាន់ឆាកអន្តរជាតិ ស្តីពីភាពសាមគ្គី មិនរើសអើង និងមនុស្សធម៌ ក្រោយពីបានអនុញ្ញាត ឲ្យនាវាទេសចរយក្ស “Westerdam” របស់សហរដ្ឋអាមេរិក ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០លោក ផៃ ស៊ីផាន បានថ្លែងថា “កម្ពុជាក្រោមការដឹកនាំ ប្រកបដោយភាពច្នៃប្រឌិត និងទិសដៅពិភពលោក រស់នៅដោយសុខដុមរមនា ក្នុងភាពជាដៃគូ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញសារជាថ្មី ដល់ពិភពលោកជាក់ស្តែង នូវការអនុញ្ញាតស្វាគមន៍ ឲ្យនាវាទេសចរណ៍យក្ស “Westerdam” របស់សហរដ្ឋអាមេរិក ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ” ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា សកម្មភាពរបស់សម្តេចតេជោ បានបង្ហាញយ៉ាងច្បាស់ ទៅកាន់ឆាកអន្តរជាតិ ស្តីពីភាពសាមគ្គី មិនរើសអើង និងមនុស្សធម៌ដែលជាតម្លៃសកល នៃមនុស្សជាតិនោះ មិនគិតពីការលះបង់របស់កងទ័ពមួកខៀវកម្ពុជា ចេញទៅរក្សា សន្តិភាព ក្រោមឆ័ត្រ UN ទោះឡើយ ។

លោកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាវីរៈជនអន្តរជាតិទីមួយ ជាន់ទឹកដីប្រទេសចិន នៅពេលដែលគេងាកខ្នង រើសអើងជាមួយចិន ដែលមានបញ្ហារោគរាតត្បាត “វីរុសកូរូណា ឬCovid-19” ជាវីរៈជនជាតិ និងអន្ដរជាតិ ទីពីរបានជួយសង្រ្កោះមនុស្ស ចំនួន ២២០០នាក់ ដែលហាក់ដូចជា ទទួលបានបរទេសចេញពីពិភពមនុស្សជាតិ ដោយអាណោចអធម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការមកដល់របស់នាវាយក្សនេះ បណ្តារដ្ឋមន្រ្តីកម្ពុជាជារូបដែលពាក់ព័ន្ធ និងបណ្តាអង្គទូតបានទៅទទួលស្វាគមន៍។ ក្នុងនោះ បណ្តាញទំនាក់ទំនងសង្គម អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានបង្ហាញរូបថតជាច្រើនសន្លឹក ពីការហូបបាយជុំគ្នា។ លោកថា “ដោយបុព្វហេតុមនុស្សធម៌ ខ្មែរ បារាំង អាមេរិក អូស្ត្រាលី ហូឡង់ កាណាដា…អាស៊ី អឺរ៉ុប បាយកញ្ចប់ជាមួយគ្នា” ។

លោកអភិបាលខេត្តព្រះសីហនុ បានផ្តល់បទសំភាសន៍ ដល់អ្នកសារព័ត៌មានថា ក្នុងចំណោមអ្នកទេសចរជាង២ពាន់នាក់ គឺមាន២០នាក់ មានជំងឺក្រពះ ហើយក៏បានយកសំណាករបស់ពួកគេ មកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក គួច ចំរើន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា “២០នាក់នេះ មិនទាន់អាចបញ្ជាក់ យ៉ាងម៉េចនៅឡើយទេ ។ ២០នាក់មានបញ្ហា មិនប្រក្រតីដូចជាឈឺក្រពះ។ ពួកគាត់មានសុខភាពមិនល្អ មិនមែនមានសញ្ញា នៃកូរ៉ូណាទេ តែគឺពួកគាត់មានសុខភាពមិនប្រក្រតី” ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកថា បន្ទាប់ទទួលព័ត៌មានពីអ្នកនៅលើវានានេះ បានដាក់សង្ស័យហើយ គឺរដ្ឋមន្រ្តីពាក់ព័ន្ធ បានបញ្ជូនក្រុមគ្រូពេទ្យខ្មែរ ឲ្យឡើងទៅលើនាវា ដើម្បីយកសំណាកពួកគាត់ មកពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ និងបញ្ជូនមន្រ្តីនគរបាលទៅរៀបចំបទដ្ឋាន វីសា និងឯកសាររដ្ឋបាលអន្តោប្រវេសន៍មួយចំនួនដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលខេត្តរៀបរាប់បន្តថា តាមគម្រោងមិនមានអ្នកណាស្នាក់នៅព្រះសីហនុទេ ។ អ្នកនៅលើកប៉ាល់មិនចុះទាំងអស់ទេ ចុះតែទេសចរមួយចំនួនប៉ុណ្ណោះ ដែលបានទិញសំបុត្រយន្តហោះរួចហើយ ដើម្បីបន្តដំណើរ ទៅកាន់ប្រទេសរបស់ពួកគេវិញ ប្រហែលជា៥០០នាក់ ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ dapnews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*