BREAKING NEWS

មិនតិចទេ! កម្ពុជាបាត់លុយ EBA ជាងមួយពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលអាចធ្វើស្ពានឆ្លងពីជ្រោយចង្វារទៅស្វាយជ្រុំបានចំនួន២០

Spread the love

កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​ កន្លងទៅនេះ សេចក្ដី​សម្រេច​របស់​គណៈកម្មការ​អឺរ៉ុប​នៅ​ក្នុង​សំណុំ​រឿង EBA ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយដែល គណៈកម្មការ​អឺរ៉ុប សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ «ជាបណ្ដោះ​អាសន្ន» ​ពី​កម្ពុជា លើ​ទំនិញចំនួន​៤០​ប្រភេទ ដែល​ភាគ​ច្រើន​ជា​សម្លៀក​បំពាក់​។ ផលិតផល​ទាំង​អស់​នេះ នាំ​ចេញ​ពី​កម្ពុជា​ទៅ​អឺរ៉ុប​​ក្នុង​​តម្លៃ​​​សរុប​ប្រមាណ​១​ពាន់​លាន​អឺរ៉ូ​ជា​រៀង​រាល់​ឆ្នាំ​​​។

ការ​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ជា​លក្ខណៈ​បណ្ដោះ​អាសន្ន លើ​ទំនិញ​ចំនួន​៤០​ប្រភេទ ត្រូវ​បាន​គណៈកម្មការ​អឺរ៉ុប​ពន្យល់​ថា ធ្វើ​ឡើង​ដោយ​សារ​មាន​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​មូលដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​មនុស្ស សិទ្ធិ​នយោបាយ និង​សិទ្ធិ​ការងារ នៅ​កម្ពុជា​។

គួរបញ្ជាក់ផងដែរថា ក្រោយសេចក្តីសម្រេចប្រកាសដកពន្ធអនុគ្រោះនេះ ធ្វើឲ្យមានមហាជនជាច្រើនសម្តែងការសោកស្តាយផងដែរ ព្រោះថាចំនួនទឹកប្រាក់ដែលកម្ពុជាខាតបង់ក្នុងមួយឆ្នាំៗនោះមិនតិចទេ ពោលគឺស្មើនឹងតម្លៃស្ពានមិត្តភាពកម្ពុជា-កូរ៉េ ស្វាយជ្រុំ ចំនួន២០ ដែលរដ្ឋាភិបាលប្រកាសថាគ្រោងនឹងចំណាយប្រមាណពី៤០ ទៅ៥០លានដុល្លារ ហើយគ្រោងនឹងសាងសង់ឆាប់ៗនេះហើយ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*