BREAKING NEWS

កាន់តែកៀកហើយ! វៀតណាម រាំង​ខ្ទប់​ប្រជាជន​ជាង​១ម៉ឺននាក់ មិន​ឱ្យចេញ​ពី​ឃុំមួយ នៅ​ជិត​ទីក្រុង​ហាណូយ ដោយសារ​វីរុសកូរ៉ូណា

Spread the love

វៀតណាម៖ អាជ្ញាធរវៀតណាម នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញវិធានការរាំងខ្ទប់ការចេញចូលរបស់ប្រជាជននៅក្នុងឃុំមួយ ក្នុងខេត្ត Vinh Phuc ដែលប្រជាជនរស់នៅប្រមាណ ១០០០០នាក់ បន្ទាប់ពីរកឃើញមនុស្ស ៦នាក់ មានផ្ទុកវីរុសផ្លូវដង្ហើម COVID-19 ។ នេះជាការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។

ការបិទការចេញចូលឃុំដែលមានឈ្មោះថា Son Loi ដែលមានចម្ងាយ ៤០គីឡូម៉ែត្រពីទីក្រុងហាណូយ គឺជាវិធានការទប់ស្កាត់ទ្រង់ទ្រាយធំលើកដំបូង ដែលស្ថិតនៅក្រៅប្រទេសចិន ចាប់តាំងពីវីរុសនេះ បានផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្ដាលប្រទេសចិន កាលពីខែធ្នូ ឆ្នាំ២០១៩។

អាជ្ញាធរវៀតណាម នឹងបិទការចេញចូលឃុំនេះ រយៈពេល ២០ថ្ងៃ គិតពីថ្ងៃទី១៣ ខែកុម្ភៈ។ ឃុំ Son Loi ជាតំបន់កសិកម្មមួយ នៅប្រទេសវៀតណាម ដែលប្រមូលផ្ដុំដោយភូមិមួយចំនួន។ អាជ្ញាធរវៀតណាម ក៏បានដំឡើងប៉ុស្តិ៍ត្រួតពិនិត្យ នៅជុំវិញឃុំ Son Loi ដោយមានមន្ត្រីសុខាភិបាល ចាំត្រួតពិនិត្យ ដោយមានសម្លៀកបំពាក់ការពារយ៉ាងត្រឹមត្រូវ។

សូមជម្រាបថា ចំនួនអ្នកស្លាប់ និងអ្នកឆ្លងថ្មីពីការផ្ទុះនៃមេរោគកូរ៉ូណា ឬ COVID-19 បានបន្តហក់ឡើងថែមទៀតនៅថ្ងៃព្រហស្បតិ៍ ទី ១៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដោយក្នុងនោះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៣៥៥នាក់ និងជិត ៦ម៉ឺននាក់ ត្រូវបានបញ្ជាក់ថា បានឆ្លងមេរោគប្រភេទថ្មីនេះ៕ អត្ថបទ៖ clicknews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*