នៅថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៥៖៤០នាទីព្រឹកមានករណីអគ្គិភ័យមួយកេីតឡេីងនៅផ្ទះលក់ពូកតាមបណ្តោយផ្លូវវេងស្រេងក្នុងភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ផ្ទះទី១)ឈ្មោះ ហ៊រ ម៉េងហៀប ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរ លក់ដូរ (ខូចខាតទ្រព្យសម្បត្តិសរុបប្រហែល៤០០០០ដុល្លារ) ។
ម្ចាស់ផ្ទះទី២)ឈ្មោះ ជួន ទិត្យ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ(ខូចខាតទ្រព្យសម្បត្តិប្រហែល៩៥០០០ដុល្លារ)។
ម្ចាស់ផ្ទះទី៣)ឈ្មោះ ស៊ួស កុសល្យ អាយុ ៣៩ឆ្នាំ មុខរបរលក់ដូរ(ខូចខាតទ្រព្យសម្បត្តិប្រហែល១៨០០០០ដុល្លារ)។
-មូលហេតុៈឆ្លងចរន្តអគ្គិសនី។
-ប្រភេទសំណង់ៈ ឥដ្ឋប្រក់ក្បឿងទំហំ៤ម៉ែត្រx១៨ម៉ែត្រ។
– ខូចខាតសំភារះ :ឆេះផ្ទះ៤ខ្នងអស់ទាំងស្រុងផ្ទះទំហំ ៤ម៉ែត្រx១៨ម៉ែត្រនឹងឆេះរាលដាលដល់ផ្ទះចំនួន១ផ្ទះទៀតបន្តិចបន្តួច ។
-មិនបណ្តាលអោយមានមនុស្សរបួស ឬឬស្លាប់ឡេីយ
- រថយន្តការិ.អគ្គិភ័យ : ចំនួន ២០គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ២០គ្រឿង។
-រថយន្តអង្គភាព(ង៧០)២ គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២គ្រឿង
-រថយន្តពន្លត់អគ្គីភ័យរបស់សួន កាណាឌីយ៉ា ២គ្រឿងប្រើប្រាស់ទឹកអស់ចំនួន២គ្រឿង។
-រថយន្តពន្លត់អគ្គីភ័យរបស់អាវុធហត្ថរាជធានីភ្នំពេញចំនួន៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៣គ្រឿង។
-រថយន្តពន្លត់អគ្គីភ័យរបស់ក្រសួងមហាផ្ទៃ ចំនួន៣គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៣គ្រឿង។
- ពន្លត់ចប់ : នៅម៉ោង០៨:៣០នាទីនាថ្ងៃខែឆ្នាំដដែល ៕
Be the first to comment