BREAKING NEWS

លោកសុវណ្ណរិទ្ធី៖ សង្គមហ្វេសប៊ុកយើងបច្ចុប្បន្ន ពេលខ្ញុំធ្វើទង្វើល្អៗមើលមិនសូវឃើញទេ! តែសាកបើខ្ញុំធ្វើខុសបន្តិចបន្តួចដោយអចេតនាមើល! បើមិនជាន់ខ្ញុំអោយលិចដល់នរក១៨ជាន់ឥលូវហ្នឹង

Spread the love

លោកសុវណ្ណ រិទ្ធីដែលជាអគ្គនាយក TV FB បានបង្ហោះសារមួយបង្ហាញការសោកស្តាយដូច្នេះថា៖ សង្គមហ្វេសប៊ុកយើងបច្ចុប្បន្ន៖ ពេលខ្ញុំធ្វើទង្វើល្អៗមើលមិនសូវឃើញទេ! តែសាកបើខ្ញុំធ្វើខុសបន្តិចបន្តួចដោយអចេតនាមើល! បើមិនជាន់ខ្ញុំអោយលិចដល់នរក១៨ជាន់ឥលូវហ្នឹង! មន្រ្តីថ្នាក់ក្រោម ថ្នាក់លើដូចគ្នា យើងធ្វើល្អពេញមួយជីវិតធ្វើមើលមិនឃើញ មិនខ្វល់ មិនដែលឃើញហៅអោយប័ណ្ណសរសើរលើកទឹកចិត្តយើងទេ! គឺគេសរសើរលើកជើងតែគ្នាគេ អានេះគ្នាអញ បក្សពួកអញ របស់អញគឺល្អរហូត ធ្វើត្រូវ មិនចេះខុស! តែបើគ្មានគ្នា គ្មានបក្ស គ្មានពួកសាកតែយើងធ្វើខុសបន្តិចបន្តួចដោយអចេតនាមើល បើមិនជេយើងតាមហ្វេសប៊ុក ឬ ចោទថាយើងបំពុលសង្គមរួចអោយហៅយើងទៅប្រមានអប់រំ រហូតឈានដល់គំរាមដកអាជ្ញាប័ណ្ណបិទអង្គភាពព័ត៌មានយើងចោលឥលូវហ្នឹង!? នេះហើយសង្គមយើងបច្ចុប្បន្ន។ មិនមែនធ្វើខ្ញុំធ្វើល្អចង់អោយគេមើលឃើញ ឬ សរសើរខ្ញុំទេ តែខ្ញុំគ្រាន់តែចង់បានតម្លាភាពតែប៉ុណ្ណោះ! ល្អឃើញល្អផង កុំមើលឃើញតែពេលគ្នាធ្វើខុសបន្តិចបន្តួចដោយអចេតនាពេកអស់លោកទាំងឡាយអើយ…….៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*