BREAKING NEWS

ដើម្បីការងារសង្គម លោក តាន់ គឹមសួរ ប្រកាសលក់ ខុនដូដែលជាទ្រព្យចុងក្រោយរបស់លោក…

Spread the love

ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់លោក តាន់ គឹមសួរ យ៉ាងច្បាស់ ដោយលោកគឺបុគ្គលម្នាក់ បានខ្នះខ្នែង​ជួយសង្គម និងបានធ្វើការងារសង្គមជាច្រើន ភ្ជាប់ជាមួយវិដេអូអប់រំ ផងដែរ​។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោកផ្ទាល់ បានបង្ហោះសារ លក់ខុនដូរ នៅខេត្តសៀមរាប​។ លោកតាន់ គឹមសួរ បានបង្ហោះសារ មេវគ្គបញ្ចប់ហើយ ទ្រព្យចុងក្រោយរបស់ខ្ញុំ ជួយលក់គ្នាបន្តិចមកបងប្អូន ក្រែងអាចបន្តកិច្ចការងារនេះបានយូរទៀត🙏🙏🙏 ខុនដូ ភើហ្វិកអង្គរ បន្ទប់B304 ជាន់ទី3 មានទំហំ85m2 អាគារB មានទីតាំងនៅ ផ្លូវ66(ផ្លូវបាខែងចាស់)ភូមិតាភុល សង្កាត់ស្វាយដង្គំ ស្រុកសៀមរាប ក្រុងសៀមរាប ។ តម្លៃ ៦០,០០០$ (អាចចរចារបាន) បើចាប់អារម្មណ៍ សូមទំនាក់ទំនងតាមរយៈប្រអប់សំបុត្រ🙏🙏🙏”។

នៅក្នុងសាររបស់លោក បានបង្ហោះសាររួច ធ្វើឲ្យមហាជន ពិតជាធ្វើឲ្យមហាជន អារម្មណ៍អាណិតដល់លោក តាន់ គឹមសួរ សូរលះបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីធ្វើការងារសង្គម និងដើម្បីបន្តការងារដែលលោកព្រមនឹងលះបង់ ដោយគ្មានពាក្យថាស្តាយក្រោយ។

ជាគ្នានោះផងដែរ មានបងប្អូនចូលមកខមិនថា “បងប្រុសលះបង់ធំធេងណាស់” ។ និងមានអ្នកបន្តទៀតថា ” ប្អូនមិនដឹងមានពាក្យអ្វីដែលត្រូវនិយាយបងបើបងលះបង់ទាំងពេលវេលាសេចក្ដីសុកផ្ទាល់ខ្លួនហើយឥឡូវបងលក់ទាំងទ្រព្យរបស់បងដើម្បីជួយសង្គមយើងទៀត ប្អូន​មានតែការអរគុណទេបងអរគុណខ្លាំងណាស់”៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*