BREAKING NEWS

មកទៀតហើយ! ព្រឹកនេះមានកប៉ាល់ទេសចរណ៍ខ្នាតយក្សមួយគ្រឿងទៀត ដែលជាកប៉ាល់ទីបី សុំចូលចតនៅកំពង់ផែព្រះសីហនុ ប៉ុន្តែ…

Spread the love

ខេត្តព្រះសីហនុ-កប៉ាលទេសចរណ៍បរទេសមួយគ្រឿងឈ្មោះ MS World Dream សញ្ជាតិ Bahamas បានឈប់សំចតនៅក្នុងសមុទ្រខាងមុខកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃ១៧កុម្ភៈ២០២០នេះ។ មន្ត្រីសមត្ថកិច្ចនៅកំពង់ផែបានឲ្យដឹងថា នៅលើនាវានេះមិនមានអ្នកទេសចរណ៍ទេ មានតែកងនាវិកចំនួន៣៦នាក់ប៉ុណ្ណោះ និងថានាវានេះអាជ្ញាធរមិនទាន់អនុញ្ញាតអោយចូលចតនៅចំណតកំពងផែនៅឡើយ រង់ចាំរហូតដល់ក្រុមគ្រូពេទ្យកម្ពុជាយកសំណាកពីកងនាវិកទាំង៣៦នាក់ ទៅពិនិត្យផ្ទៀងផ្ទាត់នៅវិទ្យាស្ថានប៉ាស្ទរ័ រកមេរោគ COVID-19 ជាមុនសិន និងថា ប្រសិនបើការវិភាគតាមវេជ្ជសាស្ត្រជាក់លាក់ បញ្ជាក់ថាអវិជ្ជមាន គ្មានសញ្ញាសង្សយ័ពីមេរោគ ទើបអជ្ញាធរអនុញ្ញាតអោយចូលចតដល់ចំណតកំពង់ផែ ៕ ប្រភព៖ Huy Bunleng

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*