BREAKING NEWS

អបអរសាទរប្រជាពលរដ្ឋ! គ្រាន់តែអំពាវនាវជាងមួយម៉ោង ចៅហ្វាយស្រុកបន្ទាយស្រី ជួយលក់ ត្រសក់ផ្អែមឲ្យពលរដ្ឋបានរហូតដល់….

Spread the love

គ្រាន់តែក្នុងរយៈពេលជាង១ម៉ោងសោះ ខ្ញុំទទួលបានការសន្យាទិញត្រសក់ផ្អែមបានជាង ១០,០០០គីឡូ ពីសំណាក់សាធារណៈជនមកពីទូទាំងប្រទេសកម្ពុជារួចបាត់ទៅហើយ។

ដូច្នេះ ដើម្បីសម្របសម្រួលជូនសហគមន៍កសិករ សម្រាប់រាល់ការកម៉្មង់ទិញ ការលក់ និងការដឹកជញ្ជូនអោយមានប្រសិទ្ធភាព ជៀសវាងការអាក់អន់ស្រពន់ចិត្តដោយប្រការណាមួយ ខ្ញុំសម្រេចចិត្តថានឹងទទួលខុសត្រូវម៉ៅទិញត្រសក់ផ្អែមទាំងអស់ក្នុងចំការទាំងមូល ដែលមានចំនួនសរុបប្រមាណពី២០តោន ទៅ៣០តោន យកមករ៉ាប់រងចែកចាយបន្តជូនដោយមិនមានយកប្រាក់ចំណេញបន្ថែមឡើយ និងធ្វើការលើកកម្មវិធីលក់ធំនៅផ្សារហេរីថេក ពីថ្ងៃ២០កុម្ភៈ👉មកថ្ងៃ១៨កុម្ភៈ វិញ។ ខ្ញុំបានបង្កើតក្រុមការងារសម្របសម្រួលដូចខាងក្រោម៖

– ទំនាក់ទំនងទិញក្នុងខេត្តសៀមរាប៖ ០៧៨ ៦១៩ ៩៣៣ (ពិសី)
– ទំនាក់ទំនងទិញនៅភ្នំពេញ៖ ០១២ ៥១៤ ៥៦៥ (បញ្ញាវឌ្ឍន៍)
– កន្លែងលក់រាយ៖ ផ្សារហេរីថេក សៀមរាប (ពីថ្ងៃទី១៨កុម្ភៈ២០២០)

ជួសមុខអោយសហគមន៍កសិករអ្នកដាំត្រសក់ផ្អែមបន្ទាយស្រី ខ្ញុំពិតជារំភើបចិត្តឥតឧបមាចំពោះកាយវិការឈឺឆ្អាល ស្រុះគ្នាជួយកសិកររបស់យើងក្នុងគ្រាលំបាកមួយនេះ។ អរគុណដែលបានចូលរួម អរគុណដែលបានជួយដោះស្រាយបញ្ហា។ សូមអោយស្មារតីខ្មែរជួយខ្មែរ នៅតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប។ ❤️ 🙏

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*