ភ្នំឱរ៉ាល់ ជាភ្នំដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានកំពស់ប្រវែង១,៨១៣ម៉ែត្រ និងមានទីតាំងស្ថិតក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្រៅពីមានសម្រស់ដ៏ស្រស់ត្រកាលគួរឲ្យចង់គយគន់ហេីយនោះ ភ្នំឱរ៉ាល់ ក៏ជាតំបន់ដែលសំបូរទៅដោយសត្វព្រៃជាច្រើនប្រភេទបាននឹងកំពុងរស់នៅទីនោះផងដែរ។
យ៉ាងណាមិញ លោក តាន់ គីមសួរ ដែលប្រិយមិត្តធ្លាប់បានស្គាល់គាត់តាមរយៈកិច្ចការងារសង្គម និងការងារសប្បុរសធម៌ជាច្រើននោះ បានបង្ហាញពីអារម្មណ៍ភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង បន្ទាប់ពីមានប្រជាពលរដ្ឋខ្មែរមួយក្រុមបានព្យាយាមឡេីងទៅដល់កំពូលភ្នំឱរ៉ាល់ ដែលក្នុងនោះលោកក៏បានមានការរៀបរាប់ឲ្យដឹងថា៖
«មិនដឹងជាយ៉ាងម៉េច នៅពេលដែលបានឃើញរូបភាពទាំងនេះហើយ ខ្ញុំមានអារម្មណ៍រំភើបចង់ហោះ មនុស្សចាស់ដែលមានអាយុច្រើនជាងគេ ៨០ជាងឆ្នាំ និងក្មេងស្រីដែលមានអាយុតិចជាងគេ ៥ឆ្នាំ ដែលបានឡើងទៅដល់កំពូលភ្នំដែលខ្ពស់ជាងគេដំបូងគេបង្អស់នៅប្រទេសកម្ពុជា គឺកំពូលភ្នំឱរ៉ាល់។
ដំណឹងនេះពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំ អរគុណបងស្រីនិងបងប្រុសដែលដើរតួជាគ្រួសារគំរូដែលពត់លត់ដំចិត្តកូនៗដោយនាំពួកគាត់ឡើងទៅដល់កំពូលភ្នំឱរ៉ាល់ អរគុណបងស្រីដែលផ្តល់ដំណឹងដ៏អស្ចារ្យនេះមកប្អូនមុនគេ មុនបងប្អូនគិតថាបងប្អូនឡើងភ្នំឱរ៉ាល់មិនកើត សូមមើលទៅពួកគាត់ ហេតុពួកគាត់អាចធ្វើបាន បងប្អូនបែរជាធ្វើមិនបានទៅវិញ?»៕
Be the first to comment