Spread the love
ប៉េកាំងៈ អ្នកជំនាញចិនដែលផ្អែកលើលទ្ធផលនៃការសាកល្បងខាងគ្លីនិកបានបញ្ជាក់ថាថ្នាំ Chloroquine Phosphate គឺជាថ្នាំដែលអាចកំចាត់វីរ៉ុស កូរ៉ូណាឬ Covid-19បាន មន្រ្តីចិនម្នាក់បាននិយាយនៅថ្ងៃច័ន្ទនេះថាថ្នាំប្រឆាំងនឹងជំងឺឆ្លង Chloroquine Phosphate មានប្រសិទ្ធិភាពព្យាបាលជាក់លាក់ចំពោះជំងឺឆ្លងវីរុសកូរ៉ូណាឬ Covid-19នេះ។
អ្នកជំនាញបានណែនាំជាឯកច្ឆន្ទថាឱសថនឹងត្រូវបានដាក់បញ្ចូលទៅក្នុងការណែនាំបន្ទាប់ ការព្យាបាលនិងត្រូវបានអនុវត្តក្នុងការសាកល្បងផ្នែកវេជ្ជសាស្ត្រឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នេះបើតាមអ្វីដែបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ។
គិតត្រឹមម៉ោង ៨ យប់ថ្ងៃទី ១៧ ខែកុម្ភៈឆ្នាំ ២០២០ ដែលអ្នកបានស្លាប់ដោយសារវីរុស Covid-19 មានចំនួនដល់ទៅ ១៣៧៥ និងអ្នកឆ្លងដល់ ៧១,៤៤០ នាក់។ ចំនូននៃអ្នកទទួលការព្យាបាលជាសះស្បើយមានចំនួន ១០,៦១៥ នាក់៕
Be the first to comment