BREAKING NEWS

មហាជោគជ័យ! ទីបំផុត ថ្នាំប្រឆាំងវីរុសកូរ៉ូណាទីមួយត្រូវបានអនុម័តឱ្យលក់លើទីផ្សារហើយ

Spread the love

រដ្ឋបាលក្រុងតាយចូវក្នុងខេត្តចឺជាំងបានប្រកាសកាលពីថ្ងៃអាទិត្យទី១៦កុម្ភៈថា ថ្នាំប្រឆាំងវីរុស Favilavir ដែលមានប្រសិទ្ធភាពព្យាបាលវីរុសកូរ៉ូណា ត្រូវបានយល់ព្រមសម្រាប់ដាក់លក់នៅលើទីផ្សារ។

វាជាថ្នាំប្រឆាំងវីរុសកូរ៉ូណាថ្មីដំបូងគេ ដែលត្រូវបានអនុម័តសម្រាប់លក់លើទីផ្សារដោយរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិចាប់តាំងពីការផ្ទុះឡើងនៃវីរុស។

ផលិតឡើងដោយក្រុមហ៊ុនឱសថចឺជាំងហ៊ីស៊ុន (Zhejiang Hisun Pharmaceutical Company) ថ្នាំនេះត្រូវគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការការពារនិងព្យាបាលជំងឺកូរ៉ូណា។ នេះយោងតាមរដ្ឋបាលក្រុងនិយាយនៅលើគណនីផ្លូវការរបស់ខ្លួនលើ WeChat។

ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាបាននិយាយកាលពីថ្ងៃសៅរ៍ថា ថ្នាំ Favilavir គឺជាថ្នាំមួយក្នុងចំណោមថ្នាំ ៣ ប្រភេទ ដែលបានបង្ហាញពីប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ក្នុងការព្យាបាលវីរុស Covid-19 នៅក្នុងការព្យាបាលសាកល្បង។

ថ្នាំ Favilavir បានចាប់ផ្តើមដាក់ក្នុងដំណើរការផលិតកម្មកាលពីថ្ងៃអាទិត្យ។ ខេត្តចឺជាំងបានរាយការណ៍ករណីវីរុសកូរ៉ូណាចំនួន ១.១៦៧ មកទល់ពេលនេះ៕ អត្ថបទ៖ រស្មីកម្ពុជា

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*