BREAKING NEWS

ទៀតហេីយបងប្អូននៅថៃប្រុងប្រយ័ត្នឲ្យខ្លាំងផង! ខ្មាន់កាំភ្លើ ងបា ញ់មនុស្ស នៅផ្សារទំនើបក្នុងទីក្រុងបាងកកធ្វើឲ្យមានអ្នកស្លា ប់ និងរបួស…

Spread the love

(បាងកក)៖ ខ្មាន់កាំភ្លើ ងម្នាក់បានធ្វើសកម្មភាពបា ញ់ប្រហារ នៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុងបាងកក ដែលបានបណ្តាលឲ្យមនុស្សយ៉ាង ហោចម្នាក់ស្លា ប់ និងម្នាក់ទៀតរងរបួស នារសៀលថ្ងៃអង្គារនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមអាជ្ញាធរថៃ នារីម្នាក់ដែលបានបាត់បង់ជីវិត គឺជាបុគ្គលិកគ្លីនិកកែសម្ផស្សមួយកន្លែងឈ្មោះ The Iconic Clinic ដែលស្ថិតនៅជាន់ទី៤ ក្នុង ផ្សារទំនើប Century the Movie Plaza កណ្តាលរាជធានីបាងកក។ ករណីបា ញ់ប្រហារនេះ បានកើតឡើងនៅខ្ទង់ម៉ោង ប្រមាណជា ៣៖៤៥នាទីរសៀលថ្ងៃអង្គារនេះ (ម៉ោងនៅប្រទេសថៃ)។ ក្នុងហេតុការណ៍នោះ ក៏មានបុរសម្នាក់ទៀត ត្រូវបានគេបា ញ់ឲ្យរងរបួសផងដែរ នៅកន្លែងកើតហេតុ ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្រ្គោះ។

គួរជម្រាបថា អត្តសញ្ញាណរបស់ជនល្មើសមិនទាន់កំណត់បាននៅឡើយទេ ខណៈអាជ្ញាធរថៃកំពុងតែតាមរកចាប់ខ្លួនជនដៃដល់ រូបនោះ។ ទោះយ៉ាងណា បើតាមការជឿជាក់របស់ប៉ូលិសថៃ មូលហេតុនៃការបា ញ់ប្រហារនេះ ទំនងកើតចេញមកពីភ្លើងប្រច័ណ្ឌ៕ អត្ថបទ៖ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*