BREAKING NEWS

ខ្លាំងមែន! រដ្ឋាភិបាលថៃ បង្កើតApp ទុកឲ្យពលរដ្ឋខ្លួនអាចពិនិត្យរកវីរុសកូរូណា ដោយខ្លួនឯងបាន

Spread the love

នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងប្រទេសថៃបានរាយការណ៍ពីការបង្កើតកម្មវិធីត្រួតពិនិត្យសុខភាពដោយខ្លួនឯងតាមអ៊ីនធឺរណេតសម្រាប់អ្នកដែលបារម្ភពីបញ្ហាវីរុស Covid-19 ។ កម្មវិធីនេះបង្កើតឡើងបន្ទាប់ពីអ្នកជំងឺម្នាក់ទៀតបានជាសះស្បើយហើយត្រូវបានឲ្យចេញពីមន្ទីរពេទ្យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai អគ្គនាយកសុខភាពសាធារណៈមានប្រសាសន៍ថា គិតមកត្រឹមថ្ងៃនេះចំនួនអ្នកឆ្លងនៅក្នុងប្រទេសថៃមាន ៣៥ ករណី។ ក្នុងចំនួនអ្នកជំងឺដែលត្រូវបានបញ្ជាក់មាន ២២ នាក់កំពុងស្ថិតក្នុងការមើលថែនៅមន្ទីរពេទ្យ និង ១២ នាក់បានជាសះស្បើយហើយត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ ដែលករណីចុងក្រោយនេះជាបុរសជនជាតិចិន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Suwanchai ក៏បានប្រកាសផងដែរថា ក្រសួងសុខាភិបាលសាធារណៈ រួមជាមួយសាកលវិទ្យាល័យឈៀងម៉ៃនិងក្រុមប្រឹក្សាស្រាវជ្រាវជាតិថៃបានបង្កើតកម្មវិធីពិនិត្យអ៊ីនធឺរណេតប្រើដោយខ្លួនឯងដែលពលរដ្ឋអាចប្រើបាន ប្រសិនបើពួកគេសង្ស័យថាខ្លួនអាចឆ្លងមេរោគ។ កម្មវិធីនេះតម្រូវឲ្យអ្នកប្រើប្រាស់ឆ្លើយនូវកម្រងសំណួរដែលបានកំណត់ទុកមាន៣ភាសាគឺ ថៃ ចិន និងអង់គ្លេស ។ នៅពេលចូលទៅបំពេញកម្រងសំណួរ អ្នកប្រើប្រាស់ត្រូវបានចាត់ថ្នាក់ជា៣ប្រភេទគឺ “ គ្មានហានិភ័យ” ឬ“ ហានិភ័យមធ្យម” ឬ“ ហានិភ័យខ្ពស់” ។ ដូច្នេះសកម្មភាពដែលអ្នកប្រើប្រាស់ត្រូវធ្វើនឹងមានការណែនាំតាមជំហានៗសម្រាប់ប្រភេទនីមួយៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត Thanarak Phaliphat មានប្រសាសន៍ថា កម្មវិធីពិនិត្យសុខភាពអនឡាញនេះអាចពង្រីកនីតិវិធីពិនិត្យសុខភាពជាចាំបាច់ដើម្បីរាប់បញ្ចូលមនុស្សដែលធ្វើដំណើរមកពីប្រទេសសិង្ហបុរី និងហុងកុង។ លោកបន្តថា មន្រ្តីសុខភាពកំពុងឃ្លាំមើលស្ថានការណ៍នៅទីតាំងទាំងនោះ។ ប្រសិនបើមានចំនួនមនុស្សបន្តកើនឡើងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត លោកនិងបុគ្គលិកថែទាំសុខភាពនឹងបង្កើនកម្រិតនៃការពិនិត្យលើអ្នកដែលមកពីទីនោះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបណ្ឌិតថា Thanarak បានមានប្រសាសន៍ថា លោកនឹងបន្ថែមកម្មវិធីពិនិត្យសុខភាពអនឡាញនេះទៅតាមតំបន់ដែលមានទេសចរណ៍ធំៗដូចជាទីក្រុងបាងកក ឈៀងម៉ៃ ឈៀងរ៉ៃ ភូកេត ក្រាប៊ី និងឈុនបុរី៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ កម្ពុជាថ្មី

Medical staff work in the negative-pressure isolation ward in Jinyintan Hospital, designated for critical COVID-19 patients, in Wuhan in central China’s Hubei province Thursday, Feb. 13, 2020. China on Thursday reported 254 new deaths and a spike in virus cases of 15,152, after the hardest-hit province of Hubei applied a new classification system that broadens the scope of diagnoses for the outbreak, which has spread to more than 20 countries. (Chinatopix Via AP)

Be the first to comment

Leave a Reply

Your email address will not be published.


*