ពិតជាគួរឲ្យរន្ធត់និងសោកស្តាយយ៉ាងខ្លាំងដែលកម្ពុជាបានបាត់បង់ធន់ធានមនុស្សគឺលោកគ្រូ នួន ចន្នា និងជានិស្សិតឆ្នើមម្នាក់ដែលបានទទួលអាហាររូបករណ៍ទៅរៀននៅប្រទេសថៃថ្នាក់អនុបណ្ឌិត ក្រោមជំនួយរបស់ម្ចាស់ក្សត្រីសិរិនថន ។
តាមរយះម្ចាស់គណនីយហ្វេសប៊ុកមួយបានសរសេរបង្ហោះរៀបរាប់ឲ្យដឹងថា« លោកគ្រូ នួន ចន្នា ជាអតីត គ្រូបង្រៀន និងជាយុវជនឆ្នើម ដែលទទួលបានអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីព្រះមហាក្សត្រថៃ រហូតបានសិក្សាចប់នៅប្រទេសថៃ ។
ប៉ុន្តែអកុសល លោកគ្រូ គាត់កើតជម្ងឺមហារីក រហូតលោកគ្រូទទួលមរណៈភាពនៅថ្ងៃនេះ ។ ពិតជាសោកស្ដាយខ្លាំងណាស់ កម្ពុជាបានបាត់បង់ធនធានមនុស្ស ដែលពោរពេញដោយចំណេះវិជ្ជា និងមានមនសិការជាតិដ៏សំខាន់ម្នាក់ ។ សូម វិញ្ញាណក្ខន្ធ លោកគ្រូទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕
Be the first to comment