ភ្នំពេញ៖ ក្នុងឱកាសប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨–២០១៩ ចំនួន១,៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញនាព្រឹកថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាត្រូវតែកាត់បន្ថយការនាំចូល បន្លែ សាច់ ពីក្រៅប្រទេស។ ការធ្វើបែបនេះ ដើម្បីឱ្យពលរដ្ឋបង្កើនការដាំដុះឡើងវិញ ហើយមិនត្រូវប្រើប្រាស់សារធាតុគីមីនោះទេ។
ឆ្លើយតបនឹងការលើកឡើងនេះលោកគ្រូកសិកម្មនីណាក់ ដែលជានិច្ចកាលតែងតែរិះគន់ចំណុចអវិជ្ជមានផ្សេងៗនៅក្នុងសង្គម បានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកលោកថា៖ ចាត្រឹមតែថេះ ចេះត្រឹមតែថា 🧐 ដើរសន្យា អណ្តាតអត់ឆ្អឹង ងាយគ្រលាស់ ងាយបញ្ចេញសូរសៀងវាចារអោយល្អ អោយពិរោះ ប៉ុន្តែ ធ្វើមិនបាន អនុវត្តមិនកើត មិនខុសអ្វីពីផ្គរលាន់នៅខែប្រាំង មិនដែលមានភ្លៀងធ្លាក់អោយបានសើមដីឡើយ។ ខ្ញុំបាទឈប់ជឿលើសម្តេចពុកតទៀតហើយណាទានម្ចាស់ 😏😒😞
គួរបញ្ជាក់ផងដែរថា កម្ពុជា ក្នុង១ថ្ងៃត្រូវបានគេដឹងថានាំចូលបន្លែប្រមាណ៤០០តោនឯណោះពីប្រទេសខាងក្រៅ គឺថៃ និងវៀតណាម។ ចំនួននេះ ត្រូវបានគេប៉ាន់ប្រមាណថាចំណាយអស់២០០លានដុល្លារឯណោះក្នុងមួយឆ្នាំ៕
Be the first to comment