BREAKING NEWS

មេអង្កការសុខភាពពិភពលោក សរសើរសិង្ហបុរី មិនមែនលំៗ មាន​ចំណាត់ការ​ច្បាស់លាស់ និង​មិន​មើលស្រាល​ស្ថានការណ៍​វីរុសកូរ៉ូណា

Spread the love

​ប្រមុខ​ដឹកនាំ​អង្គការ​សុខភាព​ពិភពលោក (WHO) លើកសរសើរ​ចំពោះ​កិច្ចប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល​សិង្ហ​បុរី​ក្នុងការ​ដោះស្រាយ​ករណី​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ ទន្ទឹមនេះ​លោក​បាន​អរគុណ​ដល់​រដ្ឋមន្ត្រី​សុខាភិបាល​សិង្ហ​បុរី​ចំពោះ​ភាព​ដឹកនាំ​លើ​ការត្រៀម​លក្ខណៈ​ទប់ទល់​វីរុស​ឆ្លង​នេះ​ដោយ​មិនមាន​ការមើលស្រាល​ស្ថានការណ៍​។

អត្ថបទទាក់ទង សិង្ហ​បុរី​បញ្ចេញ​លុយ​ជាង​១​ពាន់​លាន​ដុល្លារ​ជួយ​ពលរដ្ឋ​លើ​ការចំណាយ​ប្រចាំថ្ងៃ​
«​យើង ពិតជា​ភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​កិច្ចប្រឹងប្រែង​ដែល​ពួកគេ (​អាជ្ញាធរ​សិង្ហ​បុរី​) កំពុង​ធ្វើ​ដើម្បី​ស្វះស្វែងរ​ករាល់​ករណី​ឆ្លង (COVID-19), យកចិត្តទុកដាក់​មើលថែ និង​បញ្ឈប់​ការឆ្លង​»​។ លោក​អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក Tedro Adhanom Ghebreyesus បញ្ជាក់​បែបនេះ លើ​បណ្ដាញ​សង្គម Twitter នៅ​ថ្ងៃ​អង្គារ ១៨ ខែកុម្ភៈ​។

​លោក Tedro បញ្ជាក់​បន្តថា សិង្ហ​បុរី សាកល្បង​គ្រប់​មធ្យោបាយ​ដែល​ពួគគេ​អាច​ដើម្បី​សម្រេច​រឿងនេះ ដូចជា ការធ្វើ​តេស្ត​លើ​រាល់​ករណី​ឈឺ​ពាក់ព័ន្ធ​នឹង​ផ្ដាសាយ និង​ផ្លូវដង្ហើម ។ ត្រង់នេះ លោក សង្កត់ធ្ងន់ថា ជា​លទ្ធផល អាជ្ញាធរ​សុខាភិបាល​សិង្ហ​បុរី ពុំបាន​រកឃើញ​ករណី​ឆ្លង​តាមរយៈ​សហគមន៍​ពួកគេ​ឡើយ​។

​ប្រមុខ​អង្គការ​អន្តរជាតិ​រូបនេះ អះអាង​ទៀតថា លោក​បាន​ជជែក​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​សុខាភិបាល​សិង្ហ​បុរី Gan Kim Yong កាលពី​ថ្ងៃ​ចន្ទ ១៧ ខែកុម្ភៈ ដោយនិយាយ​អរគុណ​ដល់​រដ្ឋមន្ត្រី​សម្រាប់​ការដឹកនាំ​លោក​លើ​ការត្រៀម​លក្ខណៈ​។

​សូមបញ្ជាក់ថា បច្ចុប្បន្ន សិង្ហ​បុរី បាន​រកឃើញ​ករណី​ឆ្លង COVID-19 ៨១​នាក់ ដែល​ក្នុងនោះ គិត​ត្រឹម​យប់​ថ្ងៃ​អង្គារ ១៨ ខែកុម្ភៈ អ្នកជំងឺ ២៩​នាក់ បានជា​សះស្បើយ ហើយ​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ ដោយ​មើលឃើញ​ការលំបាក​របស់​ពលរ​ដ្ឋ អាជ្ញាធរ​សិង្ហ​បុរី បាន​បញ្ចេញ​លុយ​ជាង​១​ពាន់​លាន​ដុល្លារ​ដើម្បី​ជួយ​លើ​ការចំណាយ​ពួកគេ​៕​ អត្ថបទ៖ ថ្មីៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*