អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak ដែលបានកាន់តំណែងចាប់ពីឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១៣ ត្រូវបានតុលាការជាន់ទាបកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំម្តងរួចមកហើយ។ ប៉ុន្តែអតីតប្រធានាធិបតីវ័យ ៧៨ឆ្នាំរូបនេះ ត្រូវបានគេអនុញ្ញាតឲ្យនៅក្រៅឃុំវិញ នាខែមីនា ឆ្នាំ ២០១៩ ដោយសារបញ្ហាសុខភាព ខណៈបានប្ដឹងទៅកាន់សាលាឧទ្ធរណ៍ដើម្បីជំទាស់ការកាត់ទោសនេះ។
ប៉ុន្តែពេលនេះ លោកត្រូវជាប់ពន្ធនាគារច្រើនជាងមុន ដោយសារសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍។ ក្នុងសាលដីកាលើកនេះ អតីតប្រធានាធិបតី ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ ទាមទារសំណងចំនួនជិត ១១លានដុល្លារ និងរឹបអូសទ្រព្យសម្បត្តិជាង ៤លានដុល្លារ។ តុលាការឧទ្ធរណ៍ បានចោទលោក លី ពីបទទទួលសំណូក និងបង្វែងទឹកប្រាក់ខុសច្បាប់។
ងាកមករឿងលោកគិត ធាង ឯនេះវិញ ថ្មីៗនេះ តុលាការបានអះអាងថាប ញ្ជាឲ្យមន្ត្រីពន្ធនាគា រនាំខ្លួនមេ ក្លោង ជួញដូ រគ្រឿ ង ញៀ ន និងជា ម្ចា ស់មជ្ឈមណ្ឌលក ម្សាន្ត រ៉ុកយក ទៅឈរ នៅក្នុងរង្វ ង់ក្រចក សេះ ដើម្បីសួរ ចម្លើយ បាន ហើយ។
ប៉ុន្តែយ៉ាងណា ពលរដ្ឋនៅតែមិនទាន់ឃើញវត្តមានរបស់លោកឧកញ៉ា ត្រូវបានតុលាការកាត់ទោសនៅឡើយទេ រហូតធ្វើឲ្យមហាជនជាច្រើនសម្តែងការងឿងឆ្ងល់ និងចោទសួរថា តើនេះជារបៀបអនុវត្តច្បាប់ចំពោះអ្នកធំនៅស្រុកខ្មែរ ដែលត្រូវលាក់មុខរបៀបនេះមែនទេ។
គួររំលឹកផងដែរថា កម្លាំងនគ របាល នៃស្នងការដ្ឋាននគរបា លរាជធា នីភ្នំពេញ បានឃា ត់ខ្លួនជ នជាប់ ចោ ទ អតីត ឧក ញ៉ា គិត ធាង កាលពីល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ទៅតាមដីការ បស់ តុលា ការ បន្ទាប់ពីរកឃើ ញថា អតី តឧ កញ៉ារូបនេះ គឺ ជា មេខ្លោងបើកឲ្យមានកា រជួញ ដូរ និង ប្រើប្រា ស់ គ្រឿ ង ញៀ ន នៅក្នុងមជ្ឈមណ្ឌល រ៉ុក (ROCK) អស់ជាច្រើនឆ្នាំម កហើយ៕
Be the first to comment