BREAKING NEWS

អុញន៎ុះ! ឃើញនាយពាក់មី បោះទុន១០មុឺនដុល្លារលក់ស្រាបៀរ បុរសខ្លាំងកសិកម្មនីណាក់ ចង់បោះទុន១០មុឺនដែរ ផ្តាច់មុខសេវារថយន្តសង្គ្រោះបន្ទាន់

Spread the love

កាលពីពេលថ្មីៗនេះ តារាកំប្លែងលោកចែម ចាន់តារា ហៅនាយពាក់មី បានប្រកាសដាក់ទុកដំណាក់កាលដំបូង ចំនួន១០ម៉ឺនដុល្លារ ធ្វើជាអ្នកចែកចែកផ្ដាច់មុខរបស់ស្រាបៀរ Iceberg ប្រចាំនៅទីរួមខេត្តស្វាយរៀង។

ក្រោយការប្រកាសបែបនេះ ក៏មានមហាជនជាច្រើនសម្តែងការមិនពេញចិត្តដោយយល់ថា នេះគឺជាគម្រូមិនល្អដែលផ្សព្វផ្សាយស្រាបៀរទៅកាន់ពលរដ្ឋ។

ក្នុងនោះដែរ
លោកគ្រូកសិកម្មនីណាក់ក៏បានបង្ហោះសារបែបឌឺដងដែរថា មានសំណាងធំណាស់អ្នកខេត្តស្វាយរៀង។ 😏🤤​ ខ្ញុំចង់បោះទុន១០ម៉ឺនដុល្លា ផ្តាច់មុខសេវាឡានសាម៉ុយ ឬរថយន្តសង្គ្រោះបន្ទាន់ សំរាប់បំរើការដឹកជញ្ជូនអ្នកគ្រោះថ្នាក់ចរាចរ អ្នកវាយតប់គ្នា អ្នកប្រើប្រាស់អំពើហឹង្សាក្នុងគ្រួសារ ដែលបង្កឡើងដោយគ្រៀងស្រវឹង។ សូមទទួលយកនូវរីករាយនៃការជិះឡានសង្គ្រោះបន្ទាន់ពីខាងខ្ញុំបាទ នី ណាក់ ផងណា អ្នកខេត្តស្វាយរៀង 😁😂

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*