BREAKING NEWS

ហួសចិត្តមែន! លោកតាន់ គីមសួរ ថាលោកអភិបាលស្រុកសង្គមថ្មី មិនខំជួយ ចាត់វិធានការភ្លាមៗដើម្បីពន្លត់ភ្លើងឆេះទេ តែបែរជាទៅខឹងសំបា វែកញែកស្ពានបេនឬមិនមែនជាស្ពានរបស់បេនទៅវិញ

Spread the love

ប្រិយមិត្តបានជ្រាបច្បាស់មកហើយថា កាលពី ម្សិលមុិញនេះ ស្ពានមួយឆ្លងទៅផ្ទះបេននៅខេត្តព្រះវិហារ ត្រូវបានជនមិនស្គាល់មុខលួចដុត ដែលនេះជាស្ពានទីពីរហើយដែលគេលួចដុតដូចគ្នា។

បើតាមលោកតាន់ គីមសួរបានសម្តែងការហួសចិត្តដូច្នេះថា៖ អរគុណលោកអភិបាលស្រុកសង្គមថ្មី ខេត្តព្រះវិហារ ជុំ ពុយដែលមិនត្រឹមតែមិនខិតខំជំរុញចាត់វិធានការភ្លាមៗដើម្បីពន្លត់ភ្លើងដែលកំពុងតែឆេះស្ពានយ៉ាងសន្ធោរសន្ធៅ តែបែរជាទៅខឹងសំបា វែកញែកស្ពានបេនឬមិនមែនជាស្ពានរបស់បេនទៅវិញ សម្តីលោកហាក់ដូចជាមិនពេញចិត្តចំពោះវត្តមានរបស់លោកបេនទាល់តែសោះ ដោយសារតែប៉ះពាល់ប្រយោជន៍របស់លោកមែនទេលោកអភិបាលស្រុក?

បើថាខ្ញុំចេះតែនិយាយ អាចតទល់គ្នាជាមួយខ្ញុំតាមផ្លូវច្បាប់បាន ខ្ញុំមានទាំងសំឡេងរបស់លោក។ ជនបរទេសមិនខ្លាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជិវិតផង រឿងអីខ្ញុំខ្លាចប្រឈមមុខផ្លុវច្បាប់ជាមួយលោកឯង។

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*