ដូចប្រិយមិត្តបានជ្រាបហើយអំពីបុរសជនជាតិអាមេរិកាំង ដែលមានឈ្មោះថា Ben Davis ព្រមទាំងគ្រួសាររបស់លោក បានមករស់នៅលើទឹកដីប្រទេសកម្ពុជា អស់រយៈពេលជិត ៣០ ឆ្នាំ មកហើយ ក្នុងគោលបំណងដើម្បីថែរក្សាសម្បត្តិព្រៃឈើរបស់ខ្មែរ ក៏ដូចជាសត្វព្រៃ
នៅក្នុងខេត្តព្រះវិហារ ហើយកន្លែងដែលគ្រួសារជនជាតិអាមេរិកាំង រស់នៅជាង ៣០ ឆ្នាំ នេះ មិនត្រឹមតែមានព្រៃឈើធំតូចទេ ថែមទាំងជាកន្លែងមួយដែលអភិរក្សសត្វព្រៃគ្រប់ប្រភេទ រហូតក្លាយទៅតំបន់ទេសចរធម្មជាតិមួយដ៏សំបូរបែបទៀតផង។
ដោយសារតែមានការខ្វះខាតកាន់តែខ្លាំងឡើយៗ លោក Ben Davis នឹងក្រុមគ្រួសារលោក តែងតែត្រូវបានមហាជនជួយឧបត្តមជាបន្តបន្ទាប់ ហើយក៏មានការជួយជាច្រើនពីលោក តាន់ គីមសួរ ផងដែរ។យ៉ាងណាក្តី នៅល្ងាចនេះយោងតាមហ្វេសបុកផេចរបស់លោក តាំង គីមសួរ បានស៊ែរព័ត៌មានដ៏គួរឲ្យស្អប់ខ្ពើមមួយដោយមានជនចិត្តខ្មៅ បានលួចដុតស្ពានចូលផ្ទះរបស់លោក Ben មកពីសៀមរាប នឹងព្រះវិហ៊ា គេដុតអស់ទាំងពីរហើយ។
ដំណឹងនេះបានធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ហើយក៏ចូលរួមសោកស្តាយចំពោះលោក Ben ដែលជួបរឿងបែបនេះទាំងដែលខ្លួនលះបង់គ្រប់យ៉ាងដើម្បីប្រទេសខ្មែរ ព្រៃខ្មែរ និងធនធានធម្មជាតិរបស់ខ្មែរ។
ភ្លាមៗនោះដែរ លោក ឧកញ្ញា ស្រី ចានថន មិនបង្អងយូទេ បានសរសេររៀបរាប់ទៅលោក ប៊ែន ខណៈដែលលោកកំពុងតែជាប់បេសកម្មនៅក្រៅប្រទេស លើបណ្ដាញសង្គមរបស់លោកថា៖
«សួស្តីលោកបេន ខណៈពេលនេះខ្ញុំកំពុងតែបន្តបេសកម្មនៅរ៉ុស្សី ហើយក៏យប់ជ្រៅផងដែរ តែខ្ញុំបានឃើញសារពត៌មានមួយចុះផ្សាយអំពីទុក្ខលំបាករបស់លោក ករណីឆេះព្រៃនិងស្ពាន។ ពេលដែលខ្ញុំបញ្ចប់បេសកម្មនៅរ៉ុស្សីខ្ញុំនឹងចុះទៅសួរសុខទុក្ខលោក និងពិភាក្សាគ្នា ថាតើខ្ញុំអាចជួយអ្វីលោកបាន។❤️🇰🇭
Hi Ben, now it’s late night and I am on a mission in Russia, while I’m checking on Facebook, I saw a news of bushfires and bridges burned. I’m so sorry to see that. Hopefully, when I finish my mission in Russia, I will visit you and discuss what I can help you.❤️🇰🇭»៕
Be the first to comment