BREAKING NEWS

ខ្លោចចិត្ត ចិនឲ្យតម្លៃជីវិតមនុស្សថោកដូចសត្វ! រដ្ឋាភិបាលចិនផ្តល់សំណងត្រឹមតែ ៧១៦ដុល្លារក្នុងម្នាក់ ដល់ក្រុមគ្រូពេទ្យចិនដែលបានពលីជិវិត ដោយសារជំងឺកូរ៉ូណា

Spread the love

បរទេស៖ មកដល់ពេលនេះក្រុមការងារ របស់ក្រសួងសុខាភិបាលចិនកំពុងស្ថិតនៅជួរមុខបំផុត នៃភាពគ្រោះថ្នាក់ដល់អាយុជីវិត ដោយក្នុងនោះជាក់ស្តែងមានគ្រូពេទ្យ ជាច្រើននាក់មកហើយដែលបានបាត់បង់ជីវិត ដោយសារជំងឺកូរ៉ូណានោះ។

កាលពីដើមសប្តាហ៍រដ្ឋាភិបាល នៃទីក្រុងប៉េកាំងបានធ្វើសេចក្តីប្រកាសមួយអំពីសំណងដែល នឹងត្រូវផ្តល់ជូនទៅដល់ក្រុមគ្រួសារនៃសពក្រុមគ្រូពេទ្យ។ យោងតាមការវេបសាយ Shanghailist បានបញ្ជាក់ថា គ្រួសារនៃក្រុមគ្រូពេទ្យដែល បានពលីជិវិតទាំងនោះនឹងត្រូវទទួលបានប្រាក់សំណង ប្រមាណជា ៧១៦ដុល្លារ ក្នុងមួយគ្រួសារពីរដ្ឋាភិបាលចិន។

ប្រភពដដែលនោះក៏បានសរសេរដែរថា សម្រាប់ក្រុមគ្រូពេទ្យណាដែលបានទទួលរងនូវ ការឆ្លងវិញនោះគឺនឹងទទួល បានប្រាក់សំណង ៤២៩ដុល្លារផងដែរ។

គួរបញ្ជាក់ដែរថាបច្ចុប្បន្នអ្នកឆ្លងជំងឺនេះ បានកើនឡើងទៅដល់ជាង៧ម៉ឺននាក់ មកហើយខណៈដែលអ្នកស្លាប់មានចំនួនជាង២២០០នាក់ផងដែរ ហើយហាក់ដូចជាមិនទាន់មាន សញ្ញាថមថយនៅឡើយ៕ អត្ថបទ៖ dap-news

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*