BREAKING NEWS

ច្បាស់ហើយ! រដ្ឋមន្រ្តីសាធារណការថា មិនដែលអន្តរាគមន៍ ដោះលែងឡាន ដឹកទំនិញលើសទំងន់ឡើយ

Spread the love

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា លោកមិនដែលបានធ្វើអន្តរាគមន៍ ឲ្យដោះលែងឡាន ដឹកទំនិញដែលលើសទម្ងន់ កំណត់សោះឡើយ ខណៈប្រធាន និង អនុប្រធានស្ថានីយជញ្ជីងថ្លឹង រថយន្តទាំងអស់ ត្រូវផ្លាស់ប្ដូរជាបន្តបន្ទាប់ ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនិងទិសដៅការងារបន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោកស៊ុន ចាន់ថុល បានអំពាវនាវដល់អ្នក ដែលមានឡាន ដឹកទំនិញក៏ដូចជាក្រុមហ៊ុន ដែលមានឡានដឹកទំនិញធំៗ ត្រូវតែគោរពច្បាប់ ឲ្យបានត្រឹមត្រូវ ។

លោកបន្តថា មន្រ្តីសាធារណការ នឹងអនុវត្តច្បាប់ ចំពោះអ្នកដែលប្រព្រឹត្តខុសច្បាប់ ដោយមិនមានការលើកលែងឡើយ សូម្បីតែអ្នកមានអំណាចក៏ដោយ គឺមិនមានការរើសអើង អ្នកមានអំណាច អ្នកមានឬអ្នកក្រឡើយពោលគឺ ត្រូវចូលថ្លឹងជញ្ជីងឲ្យបានគ្រប់ៗគ្នា ។

លោករដ្ឋមន្រ្តី អះអាងថា “ឡានដែលយើងចាប់បាន អត់មានឡានណាលែងទៅវិញទេ អត់មានការស្នើសុំ ពីអ្នកនេះ អ្នកនោះមកជួបខ្ញុំទេ ខ្ញុំតែងតែនិយាយថា បើចង់អន្តរាគមន៍ លែងឡានដឹកទំនិញ លើសទំងន់កំណត់ដោយច្បាប់ សូមទូសរស័ព្ទ ស្នើសុំ ពីសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុនសែន ខ្លួនឯងទៅ គឺខ្ញុំដាច់ខាត មិនដែល មិនដែលទាល់តែសោះ អន្តរាគមន៍ ឲ្យស្ថានីយជញ្ជីង លែងឬមិនផាកពិន័យ ឡានដឹកទំនិញលើសទំងន់កំណត់ដោយច្បាប់ទេគឺមិនដោះលែងដាច់ខាត”។

លោកសង្កត់ធ្ងន់ថា ពេលដែលក្រសួងរៀបចំ ដាក់ប្រព័ន្ធកាំមេរ៉ាទំនើបនៅតាមស្ថានីយ៍ ថ្លឹងជញ្ជីង រួចរាល់ហើយ នោះនឹងដឹងថា ឡានណាដែលមិនចូលថ្លឹជាក់ស្ដែង ដោយមិនអាចគេចផុតបានឡើយ។

លោកបញ្ជាក់ថា ក្រសួងកំពុងរៀបចំ ដាក់ប្រព័ន្ធ GPS ឬប្រព័ន្ធបៃឌូ នៅលើឡានដឹងទំនិញធំៗទាំងអស់ ដើម្បីដឹងពីសកម្មភាព ឡានទាំងនោះផងដែរ។
ក្នុងឱកាសនោះ លោកក៏បានបញ្ជាក់ដែរថា ក្រសួងនឹងធ្វើការផ្លាស់ប្ដូរប្រធាន និងអនុប្រធានស្ថានីយជញ្ជីងថ្លឹង រថយន្តទាំង២៨កន្លែង ក្រោយរកឃើញមាន រថយន្តខ្លះ គេចផុតពីសំណាញ់ច្បាប់ មិនចូលថ្លឹងក៏មាន។

លោកថា ក្នុងនោះ មានប្រធានមន្ទីរ៤កន្លែង នឹងមិនត្រូវបានដកវិញ ដោយសារប្រធានមន្ទីរទាំងបួននោះ មានឋានៈនិងតួរនាទីខ្ពស់ ៕ អត្ថបទ៖ dap-news

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*