BREAKING NEWS

តាមខ្សែរឺសមត្ថភាព!!! កូនប្រុសអភិបាលខេត្តកំពង់ឆ្នាំង នឹងត្រូវតែងតាំងជាអនុប្រធានមន្ទីរសាធារណការ

Spread the love

កំពង់ឆ្នាំង៖ ប្រភពព័ត៌មានពីមន្ត្រីតូចតាចនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នំា២០២០នេះ បានលួចបង្ហើបឲ្យដឹងថា បើសិនមិនមានការប្រែប្រួលទេ លោកឈួរ ច័ន្ទរិទ្ធី ដែលត្រូវជាកូនប្រុសលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង សម្បូរណ៍រឿងពុករលួយ នឹងត្រូវប្រកាសតំណែងជាផ្លូវការ ជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែកុម្ភៈ ខាងមុខនេះហើយ ។

ប្រភពដដែលបានឲ្យដឹងថា លោក ឈួរ ច័ន្ទរិទ្ធី កូនប្រុសបង្កើតលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ត្រូវជាកូនប្រសាររបស់លោកកែវ ពិសី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ទើបតែផ្ទេរពីមន្រ្តីនៅក្រសួង សាធារណការនិងដឹកជញ្ជូន មកបម្រើការងារនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ថ្មីៗនេះ មិនទាន់បានប៉ុន្មានខែផង នឹងត្រូវប្រកាសតំណែងជាផ្លូវការ ជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ទៅហើយ។

ករណីនេះ មន្ត្រីវ័យចំណាស់ៗ មានបទពិសោធន៍យូរឆ្នាំ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានត្រឹមតែហួសចិត្ត និងលួចខ្សឹបខ្សៀវគ្នាថា ទោះបីខិតខំបម្រើការងារអស់ជាច្រើនឆ្នាំយ៉ាងណាក៏ដោយ បើគ្មានដុល្លារ គ្មានខ្សែធំទេ កុំសង្ឃឹមថា បានឡើងបុណ្យស័ក្កិ តួនាទីឲ្យសោះ ជាក់ស្ដែង ករណីលោក ឈួរ ច័ន្ទរិទ្ធី កូនប្រុសបង្កើតលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងត្រូវជាកូនប្រសាររបស់លោកកែវ ពិសី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ចូលបម្រើការងារមិនបានប៉ុន្មានឆ្នាំផង ឥឡូវត្រូវឡើងតំណែងជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ហើយ៕ អត្ថបទ៖ kbn

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*