BREAKING NEWS

បើគាំទ្រជួយស៊ែរមួយ! លោកហ្សង់ ហ្វ្រង់ស័រតាន់ ចង់ឲ្យមេដឹកនាំម៉ាឡេស៊ី ត្រូវសុំទោសប្រទេសកម្ពុជា

Spread the love

បន្ទាប់ពីអាជ្ញាធរម៉ាឡេស៊ី បានប្រកាសកាលពីម្សិលមិញនេះថា ស្ត្រីជនជាតិអាមេរិកកាំងវ័យ៨៣ឆ្នាំ បានជះសះស្បើយពីជំងឺ Covid-19 នោះ ប៉ុន្តែក្រសួងសុខាភិបាលកម្ពុជា នៅតែថា មិនមានភាពប្រក្រតីក្នុងការធ្វើតេស្តរបស់អាជ្ញាធរម៉ាឡេស៊ី នៅពេលនេះ ប្រធានវិទ្យុបរទេសមួយ ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា បើសិនច្បាស់ថា ស្ត្រីជនជាតិអាមេរិក នោះ មិនដែលមានផ្ទុក Covid-19 នោះ មេដឹកនាំម៉ាឡេស៊ី ត្រូវសុំទោសកម្ពុជា។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយឯកឧត្តម មហាម៉ាត់ មហាធៀរ ប្រធានាធិបតីម៉ាឡេស៊ី និងលោកជំទាវលោកហ្សង់ ហ្វ្រង់ស័រតាន់ (Jean-François Tain) បានបង្ហោះសារលើទំព័រហ្វេសប៊ុកថា “ទំនាក់ទំនងអន្តរជាតិគឺជាសិល្បៈ តម្រូវឲ្យមេដឹកនាំមានទេពកោសលខ្ពស់ ដ្បិតដើម្បីមុខមាត់ជាតិ ដើម្បីប្រយោជន៍ជាតិ ដើម្បីកុំឲ្យមិត្តអន់ចិត្ត និងដើម្បីកុំឲ្យសត្រូវបានដៃ មេដឹកនាំត្រូវចេះសម្រេចចិត្តរហ័សចំកាលៈទេសៈ ត្រូវចេះបត់បែន ត្រូវចេះហារមាត់បន្ទរសំឡេងខ្លាំងៗ ឬហ៊ានចេញមុខសុំទោសទាន់ពេលវេលា។

លោកបន្តថា “ត្រង់នេះ នៅទីបំផុត បើសិនជាជាក់ច្បាស់មែនថាស្ត្រីជនជាតិអាមេរិកនៃនាវា Westerdam មិនដែលមានផ្ទុកកូរ៉ូណាវីរុសថ្មីនៅក្នុងរាងកាយសោះឡើយ ខុសផ្ទុយពីការអះអាងរបស់អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី មេដឹកនាំនៃប្រទេសមួយនេះ ត្រូវសុំទោស ប្រទេសកម្ពុជា”។

ប៉ុន្តែភ្លាមៗ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសមួយស្តីពីករនីមិនប្រក្រតីនៃការធ្វើតេស្តវិជ្ជមានវីរុស COVID-19 លើស្ត្រីជនជាតិអាមេរិកាំង អាយុ៨៣ឆ្នាំ នៅប្រទេសម៉ាឡេស៊ី៕
អត្ថបទ៖ នគរធំ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*