BREAKING NEWS

បងប្អូនខ្មែរនៅកូរ៉េប្រយ័ត្នផង! នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងប្រកាសអាសន្នខណៈ អ្នកឆ្លងវីរុសកូវីដ១៩ កើនឡើងដល់ ៤៣៣នាក់ហើយ

Spread the love

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងបានហៅការរាលដាលដ៏រហ័សនៃមេរោគកូរ៉ូណាថ្មីនៅក្នុងប្រទេសខ្លួនថាជា “ស្ថានភាពធ្ងន់ធ្ងរ” (Grave Situation) និងបានជំរុញឱ្យប្រជាជនជៀសវាងការប្រារព្ធពិធីសាសនានានានៅកន្លែងដែលមានមនុស្សច្រើន។

នៅក្នុងសេចក្តីថ្លែងការដ៏កម្រមួយនៅយប់ថ្ងៃសៅរ៍នេះ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានធានាដល់ប្រជាជនថា វីរុសដែលផ្ទុះចេញពីប្រទេសចិនអាចគ្រប់គ្រងបានប្រសិនបើប្រជាជនសហការជាមួយសេចក្តីណែនាំរបស់រដ្ឋាភិបាល។

លោកបានសុំអភ័យទោសចំពោះការរីករាលដាលនាពេលថ្មីៗនេះ និងបានជំរុញឱ្យប្រជាជនជៀសវាងការចូលរួមក្នុងការប្រមូលផ្តុំនានារួមទាំងសេវាកម្មសាសនាផងដែរដើម្បីការពារវីរុសកុំឲ្យរីករាលដាលកាន់តែទូលំទូលាយ។

លោកបាននិយាយនៅក្នុងសារលិខិតផ្សាយតាមទូរទស្សន៍ជាតិថា “យោងទៅតាមច្បាប់ រដ្ឋាភិបាលនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពដែលរំខានដល់កិច្ចខិតខំប្រឹងប្រែង ដូចជាការកំណត់ឲ្យនៅដាច់ដោយឡែក ការលួចយកទំនិញវេជ្ជសាស្ត្រខុសច្បាប់ និងសកម្មភាពប្រមូលផ្ដុំនានា” ។

ការចេញសារនេះបានកើតឡើង ស្របពេលដែលប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីចំនួន ២២៩ ករណីក្នុងពីថ្ងៃសៅរ៍តែមួយថ្ងៃ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកើនដល់ ៤៣៣ នាក់។

ចំនួននៃការឆ្លងមេរោគ COVID-19 នៅប្រទេសនេះបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលពីរបីថ្ងៃកន្លងមកនេះ ដោយការឆ្លងភាគច្រើនជាករណីរាលដាលក្នុងមន្ទីរពេទ្យនៅភាគអាគ្នេយ៍នៃស្រុក Cheongdo និងក្រុមអ្នកចូលរួមពិធីសាសនាគ្រិស្តនៅទីក្រុង Daegu ដែលមានប្រហែល ៨០ ភាគរយនៃការឆ្លងសរុប។ ប្រភពអត្ថបទ៖ Kampucheathmey

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*