BREAKING NEWS

ជាការពិតទេ! បុរសម្នាក់ អះអាងថាគ្មានឃើញការពិនិត្យសុខភាពក្នុងព្រលានយន្តហោះទេ ស្របពេលដែលទៅទទួលកូនស្រី និងមានអ្នកដំណើរពីចិនរាប់រយនាក់មកតាមជើងយន្តហោះ China Eastern

Spread the love

យោងតាមប្រភពហ្វេសប៊ុកឈ្មោះ Savath Meas បានអះអាងថា គ្មានឃើញការពិនិត្យសុខភាពក្នុងព្រលានយន្តហោះទេ ស្របពេលដែលរូបលោកទៅទទួលកូនស្រីត្រលប់មកពីចិនវិញ។

ប្រភពដដែលបានលើកឡើងដូច្នេះថា៖ យប់ម៉ោង១២ ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០២០ បានទៅទទួលកូនស្រី គាត់មកពីប្រទេសចិន មកលេងផ្ទះសម្រាកវ៉ាកង។
អ្វីដែលខ្ញុំបានឃើញ និងចាប់អារម្មណ៍ជាងគេ គឺមានភ្ញៀវបរទេសជាច្រើន ជាពិសេសជនជាតិចិនរាប់រយនាក់មកតាមជើងយន្តហោះ China Eastern ក្រុងសៀងហៃ មកដល់ប្រលានយន្តភ្នំពេញ មិនឃើញមានមន្រ្តីក្រសួងសុខាភិបាល ឬបុគ្គលិកពេទ្យមកត្រួតពិនិត្យ ឬឆេកសុខភាពភ្ញៀវបរទេស ឬកូនស្រីខ្ញុំឡើយ។

ឱកម្ពុជាខ្ញុំអើយអ្នកហាក់ដូចកំពុងដេកលក់ស្កប់ស្កល់នឹងរូបភាពនៃសន្តិភាពមួយនេះខ្លាំងម្លេះ ខណ:ពេលដែលពិភពលោកទាំងមូលកំពង់តែប្រកាសអាសន្នពីភាពភយន្តរាយនៃមេរោគកូរ៉ូណានេះ។

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*