BREAKING NEWS

នាវាទេសចរណ៍ Westerdamដែលចូលចតយូរថ្ងៃនៅកម្ពុជា ពុំត្រូវឲ្យបង់ប្រាក់ទេ និងគ្រោង​ចាកចេញនៅថ្ងៃទី២៣ កុម្ភៈនេះហើយ

Spread the love

ព្រះសីហនុ ៖ មន្ត្រីកំពង់ផែអន្តរជាតិសមុទ្រក្រុងព្រះសីហនុឲ្យរស្មីកម្ពុជា ដឹងថា នៅថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២០នេះ នាវាWesterdam នឹងចេញពីចំណតកំពង់ផែទៅឈប់សំចតនៅសមុទ្រខាងក្រៅផែ ជាបណ្តោះអាសន្ន ដើម្បីរៀបចំចាក់ប្រេងសម្រាប់ការធ្វើដំណើរចាកចេញពីកម្ពុជា។

មន្ត្រីដដែលថ្លែងថា តាមការគ្រោងទុក នៅថ្ងៃទី២៣ខែកុម្ភះនេះ នាវានេះនឹងចូលចតចំណតផែម្តងទៀតដើម្បីរៀបចំបែបបទ មុននឹងចាកចេញពីកម្ពុជា។

ក្រុមហ៊ុននាវាWesterdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានគោរពថ្លែងអំណរគុណ សម្តេចតេជោហ៊ុន សែន អរគុណប្រទេសកម្ពុជា ដែលអនុគ្រោះអោយនាវាបានចូលចត បន្ទាប់ពីស្ថិតនៅលើផ្ទៃសមុទ្រជាង១០ថ្ងៃ ដោយសារកោះនិងប្រទេសមួយចំនួនបដិសេធមិនអោយចូលចតក្រោមហេតុផលខ្លាចមេរោគCovid-19។

បើតាមមន្ត្រីកំពង់ផែដែលដកស្រង់សម្តីពីក្រុមហ៊ុននាវាមកប្រាប់ថា ក្រុមហ៊ុននាវាWesterdam សូមអរគុណនិងអធ្យាស្រយ័ដែលការឈប់សំចតយូរថ្ងៃនៅកម្ពុជា មិនមានបង់ប្រាក់ដល់កំពង់ផែ ស្របពេលដែលកំពង់ផែក្រុងព្រះសីហនុ មាននាវាដឹកទំនិញចេញ ចូលមមារញឹក៕ អត្ថបទ៖ រស្មីកម្ពុជា

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*