BREAKING NEWS

គួរឲ្យសោកស្តាយអុីតាលី ទោះខំបិទជើងយន្តហោះពីចិនយ៉ាងណា​ ក៏នៅមានឆ្លងវីរុសកូរ៉ូណា និងស្លា ប់២នាក់ដែរ

Spread the love

(អ៉ីតាលី)៖ នាយករដ្ឋមន្ត្រីអ៉ីតាលី លោក Giuseppe Conte បានប្រកាសដាក់ចេញនូវវិធានការរឹតត្បិត ដោយហាមឃាត់ប្រជាជនទាំងអស់ ចេញ និងចូលពីទីក្រុង និងតំបន់ជាច្រើន ដែលជំងឺ COVID-19 កំពុងរីករាលដាលខ្លាំង ខណៈអ្នកឆ្លងសរុបកើនដល់៧៩នាក់ ហើយពីរនាក់បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មាននៅចុងសប្ដាហ៍នេះ លោក Conte បានគូសបញ្ជាក់ដូច្នេះថា៖ «នៅតាមទីក្រុង ឬតំបន់ដែលត្រូវបានចាត់ទុកថា ជាកន្លែងមានគ្រោះថ្នាក់ ឬក៏ COVID-19 កំពុងរីកដាលខ្លាំង នឹងត្រូវបានដាក់ឱ្យនៅក្រោមវិធានការរឹតត្បិត ដោយប្រជាជនទាំងអស់មិនអាចចេញ ឬចូល ដោយមិនមានការអនុញ្ញាតពិសេសពី អាជ្ញាធរបាននោះឡើយ»។ លោកបន្ថែមថា ហាងទំនិញ ឬក៏អាជីកម្មនានា ព្រមទាំងសាលារៀននៅក្នុងតំបន់រងផលប៉ះពាល់ ក៏ត្រូវបិទទ្វារជាបណ្ដោះអាសន្នផងដែរ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរអ៉ីតាលី ចំនួនអ្នកឆ្លងនៅក្នុងប្រទេសបានកើនដល់ ៧៩នាក់ ដោយតំបន់ផ្ទុះជំងឺ COVID-19 ខ្លាំងជាងគេគឺតំបន់ Lombardy ស្ថិតនៅ ភាគខាងជើងនៃប្រទេសអ៉ីតាលី ដែលមានចំនួនអ្នកឆ្លង៥៤នាក់ រីឯករណីផ្សេងទៀត ត្រូវបានរកឃើញក្នុងតំបន់ Veneto,Emilia Romagna, Lazio និង នៅតំបន់ Piedmont ហើយអ្នកឆ្លងជំងឺនេះ២នាក់ បានស្លាប់៕​ អត្ថបទ៖ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*