BREAKING NEWS

មិនរួចខ្លួនទេ អាជ្ញាធរ កំពុងតាមចាប់អ្នកបង្ហោះវីដេអូ ថានៅស្រុកខ្មែរឆ្លងវីរុសកូរ៉ូណាហើយ (មានវីដេអូ)

Spread the love

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នំា២០២០នេះ បន្ទាប់ពីមានវីដេអូមួយបង្ហោះលើក Facebook ស្រែកថា មានជំងឺកូរ៉ូណា កើតឡើងនៅប្រទេសកម្ពុជាយើង ដោយមិនមានអ្វីបញ្ជាក់ទាល់តែសោះនោះ, រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួង សុខាភិបាល លោកស្រី ឱ វណ្ណឌីន បានចេញមកទាត់ចោលព័ត៌មាន ដែលបង្ហោះប្រឌិតបំពុលសង្គមនេះ និងបានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ស្វែងរកអ្នកបង្ហោះវីដេអូ និងអ្នកស្រែកថា មានជំងឺកូរ៉ូណានេះ មកផ្តន្ទាទោសតាមច្បាប់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ឱ វណ្ណឌីន បញ្ជាក់ប្រាប់ថា «ព័ត៌មាននេះជាព័ត៌មានក្លែងក្លាយ សូមអាជ្ញាធរពាក់ព័ន្ធ ស្វែងរកអ្នកដែលស្រែកថា ជាជំងឺកូរ៉ូណាហើយបំពុលសង្គមនេះ មកផ្តន្ទាទោសតាមច្បាប់»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រីបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ មិនទាន់មានប្រជាពលរដ្ឋខ្មែរណាម្នាក់ រកឃើញថាមានវីរុសកូរ៉ូណាថ្មី ឬ COVID-19 នោះឡើយ។ ជាមួយគ្នានេះ បើប្រជាពលរដ្ឋណាម្នាក់ មានបញ្ហាសុខភាពសូមទូរស័ព្ទមកលេខ ១១៥។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយផ្ទុះជំងឺកូរ៉ូណានេះ ព័ត៌មានបំពុលសង្គមជាច្រើន ត្រូវបានគេប្រឌិតឡើងជាបន្តបន្ទាប់ ក្នុងបំណងបង្កឲ្យមានអសន្តិសុខក្នុងសង្គម ដែលអ្នកបំពុលសង្គមខ្លះត្រូវបានអាជ្ញាធរឃាត់ខ្លួនមកអប់រំ ធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបន្តទៀត និងខ្លះទៀតនៅតែបន្តសកម្មភាព ដោយសារពួកគេនៅក្រៅប្រទេស៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ អរិយធម៌

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*